06/10/2015 09:35 GMT+7 Email Print Like 0

បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១


បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១

សន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី​១១​ត្រូវបានបើក នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៥​នៅទីក្រុងហាណូយ។ ថ្លែងមតិបើកសន្និបាត អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានក្រើនរំលឹក​ដល់បញ្ហាសំខាន់មួយចំនួន ដើម្បីអង្គសន្និបាតពិនិត្យមើល និងសម្រេច។ ស្ដីពីស្ថានភាព​សេដ្ឋកិច្ច សង្គម អគ្គលេខាបក្ស លោក  ​ Nguyen Phu​Trong ​ស្នើថា៖

“យើងត្រូវតែយកចិត្តទុកដាក់វិភាគ វាយតំលៃ ចំពោះការជះឥទ្ធិពលរបស់បំរ៉ែ​បំរួល​មិនប្រក្រតីនៅលើពិភពលោកនិងក្នុងតំបន់ ទៅលើខឿនសេដ្ឋកិច្ចសង្គម​វៀតណាម។​ជាពិសេសគឺឥទ្ធិពលពីខឿនសេដ្ឋកិច្ច​សកល​ស្ដារឡើងវិញយឹតយាវ​សេដ្ឋកិច្ច​របស់ប្រទេសធំៗ​ជួបការលំបាកជាច្រើននិងការថយចុះរបស់តំលៃប្រេងសាំង​ពិភពលោក ក៏ដូច​ជាការបញ្ចុះ​តំលៃប្រាក់យ័នរបស់ចិននិងប្រាក់របស់ប្រទេស​ផ្សេងៗ។ វិភាគ ព្យាករណ៍ស្ថានភាព​ក្នុង​ប៉ុន្មានខែចុងឆ្នាំ២០១៥និងឆ្នាំ២០១៦ ​ពិសេសគឺនិន្នាការបំរ៉ែបំរួលរបស់ទីផ្សារ​ពិភព​លោក​ និងការធ្វើសមាហរណកម្មជាក់ស្ដែងរបស់ប្រទេសជាតិក្នុងតំបន់និង​ពិភពលោក។ ពីនោះដាក់ចេញគោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ក្នុង​ការបញ្ជាណែនាំអនុវត្ត បង្កើត​ឡើងជំហានលោតផ្លោះអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០១៦និងឆ្នាំជាបន្ត។ ”

ស្ដីពីខ្លឹមសារត្រៀមរៀបចំកម្មាភិបាលសំរាប់គណៈកម្មាធិការមជ្ឈឹមបក្ស​នីតិកាលទី ១២ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖         “ នៅមហាសន្និបាតទលើកនេះ ការិយាល័យនយោបាយបានជូនលទ្ធផល​
ឧទ្ទេស​នាមកម្មាភិបាលចំពោះបក្សភាគគ្រប់ជាន់ថ្នាក់និងស្ថាប័នមួយចំនួន​ចំណុះមជ្ឈឹម។ តាមនោះ ការិយាល័យនយោបាយនឹងបញ្ជាណែនាំ បន្តត្រៀម​រៀបចំសុក្រិតសំណុំឯកសារ ពិនិត្យមើលទៅលើករណីជាក់ស្ដែង ។ ក៏នៅកិច្ចប្រជុំលើកនេះ ជាលើកដំបូងហើយដែលការិយាល័យនយោបាយបានជូនរបាយការណ៍ស្ដីពីការងារត្រៀមរៀបចំកម្មាភិបាលសំរាប់ការិយាល័យនយោបាយ គណៈលេខា និងមុខដំណែងស្នូល។”
 

ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើ​អោយ៖ ​មជ្ឈឹមពិភាក្សាសម្រេចទៅលើបញ្ហាស្នូល ក្នុងគំរោងផែនការ ដើម្បីបញ្ជាណែ​នាំការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៤ និងបោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់​ជាន់ថ្នាក់ អាណត្តិ 2016- 2021។  សង្កត់ធ្ងន់ទៅលើ​សារសំខាន់នៃកម្មវិធី​សន្និបាត​​​មជ្ឈឹម​លើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើ​អោយមជ្ឈឹម ត្រូវប្រមូលផ្តុំស្រាវជ្រាវ ពិភាក្សា និងផ្តល់​មតិ​ ដើម្បីបន្តសុក្រិត និង​ពិនិត្យមើលសម្រេចនៅចុងសម័យប្រជុំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ