15/12/2018 12:05 GMT+7 Email Print Like 0

បើកវេទិកាសហគ្រិនវ័យក្មេងអាស៊ាន + ៣ ឆ្នាំ ២០១៨

វេទិកាសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០១៨ បានបើកនាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (នៃប្រទេសវៀតណាម) ដោយមានការចូលរួមរបស់តំណាងជាង ១៦០ នាក់ ជាពាណិជ្ជករ មេដឹកនាំក្មេងៗ មកពីប្រទេសអាស៊ានទាំង ១០ និងដៃគូសន្ទនាអាស៊ានចំនួន ៣ គឺកូរ៉េខាងត្បូង ជប៉ុននិងចិន។

តំណាងថតរូបអនុស្សាវរីយ៍ក្នុងពិធី (រូបថតៈ Tuoitre)

ក្រោមនប្រធានបទ “សហគ្រិនវ័យក្មេងអាស៊ាន + ៣ ឆ្ពោះទៅរកការចាប់ផ្តើមអាជីពប្រកបដោយភាពច្នៃប្រឌិត ក្នុងវិស័យកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់” វេទិកានេះជាឱកាសសម្រាប់សហគ្រិនវ័យក្មេងអាស៊ាន + ៣ ធ្វើការចែករំលែកនូវបទពិសោធន៍ចាប់ផ្តើមអាជីពផ្នែកកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដោយបានដើរត្រួសត្រាយផ្លូវក្នុងការអនុវត្តរាល់គោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននិងរួមវិភាគទានដល់ការកសាង​សហគមន៍​អាស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅពិធីបើក លោក Nguyen Ngoc Luong លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមបានមានឲ្យដឹងថា៖ ការ​​ចាប់ផ្តើមអាជីពក្នុងវិស័យកសិកម្មប្រើប្រាស់បច្ចេក វិទ្យាខ្ពស់ជានិន្នាការមានចរិតលក្ខណៈសកលលោក ដែលត្រូវកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសនិងរបស់យុវជន ក្នុងនោះសហគ្រិនវ័យក្មេងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។

ក្នុងអំឡុងពេលនៃវេទិកានេះ មតិយោបល់ ការផ្លាស់ប្តូរបទពិសោធន៍និងការទស្សនារូបសណ្ឋានគំរូរវាងតំណាងនិងជំនាញការនានានឹងរួមចំណែកលើកកំពស់ចំណេះដឹងសម្រាប់សហគ្រិនវ័យក្មេងម្នាក់ៗ ពីនោះរួមវិភាគទាន​ដល់ការអភិវឌ្ឍសហគមន៍អាស៊ាន + ៣ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ