04/11/2016 10:22 GMT+7 Email Print Like 0

បើកវេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អឺរ៉ុប


ទិដ្ឋភាពនៃវេទិកា

វេទិកាអប់រំឧត្តមសិក្សាវៀតណាម-អឺរ៉ុបបានបើកនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ វេទិកានេះ​បានសម្តែងនូវការសន្យារបស់រដ្ឋាភិបាលវៀតណាមស្តីពីជម្រុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយ​​​ប្រទេសនានាក្នុងទ្វីបអឺរ៉ុប រួមចំណែកចូលក្នុងការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យអប់រំឧត្តមសិក្សានៅ​វៀត​ណាម។ នេះក៏ជាឱកាសសម្រាប់អំពាវនាវការពន្លឿនវិនិយោគលើវិស័យអប់រំក្នុងកាលៈទេសៈដែលប្រភព​ទុន​កម្ចី ODA និងប្រភពអាហារូបករណ៍របស់ប្រទេសទាំងអស់នៅមានកំហិត។​ ថ្លែងមតិនៅវេទិកានេះ អនុរដ្ឋមន្ត្រី​ក្រសួងអប់រំនិងបណ្តុះ បណ្តាលវៀតណាម លោក Bui Van Ga បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុង ធ្វើ​សមាហរណកម្ម​កាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក ក្នុងនោះ​វិស័យអប់រំនិងបណ្តុះបណ្តាលដើរ​តួ​នាទី​សំខាន់ក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សមាន គុណភាពខ្ពស់។​ នៅក្នុងវេទិកានេះ មហាវិទ្យាល័យ​អឺ​រ៉ុបមួយចំនួនបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងថែមទៀតជាមួយមហាវិទ្យាល័យ​របស់​វៀត​ណាម​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ