25/07/2019 10:53 GMT+7 Email Print Like 0

បើកវេទិកាយុវជនវៀតណាម - សហព័ន្ធរុស្ស៊ីឆ្នាំ ២០១៩


 លោក Le Quoc Phong និងលោក Alexander Bugaev បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិ​ទទួលបន្ទុកយុវជនវៀតណាមនិងភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជន
 

 ពិធីបើកវេទិកាយុវជនវៀតណាម - សហ ព័ន្ធរុស្ស៊ី ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣ ខែកក្កដា នៅ​ទីក្រុង​ហាណូយ​ (នៃប្រទេសវៀតណាម)។ ព្រឹត្តិ​ ការណ៍នេះ រៀបចំឡើ​ង​ដោយ​គណៈ​កម្មាធិការ​មជ្ឈិម​នៃសម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ និងគណៈកម្មាធិការជាតិទទួលប​ន្ទុកយុវជនវៀតណាម រួម​សហការ​ជាមួយភ្នាក់​ងារ​សហព័ន្ធ​រុស្ស៊ី​ទទួលបន្ទុកកិច្ចការ​យុវជន។ 
 
វេទិកានេះ​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ, ទីក្រុងហូជីមិញ​និង​ខេត្ត​ Quang Ninh (នៃប្រទេសវៀតណាម) ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំ​រុស្ស៊ី​នៅវៀ​ត​ណាម រួមទាំងអបអ​រសាទរខួបលើកទី ​២៥ នៃការ​ចុះហត្ថលេខា​លើសន្ធិ​សញ្ញា​ស្តីពី​គោល​ការណ៍​ជាមូល​ដ្ឋាន​នៃទំនាក់​ទំនងមិត្តភាពវៀតណាម-រុ​ស្ស៊ី។ ជាមួយគ្នានេះ វេទិកាយុវជន​វៀតណាម-សហព័ន្ធរុ​ស្ស៊ី ត្រូវបាន​ប្រព្រឹត្ត​ទៅជាមួយ​នឹងវេទិកាយុវជនសហព័ន្ធរុ​ស្ស៊ី-វៀតណាម ដែលនឹងបានប្រព្រឹត្តទៅពីថ្ងៃទី​ ២៩ ខែកញ្ញា ដល់ថ្ងៃទី ១ ខែ​តុលា នៅទីក្រុងម៉ូស្គូនិង Sain​t Peterburg (នៃសហព័ន្ធរុស្ស៊ី) ផងដែរ​។
 
អញ្ជើញ​ថ្លែងក្នុងពិធីបើក លោក Le Quoc Phong លេខាទីមួយ នៃគណៈ​កម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​និង​ជាប្រធាន​គណៈកម្មាធិការជាតិ ទទួលបន្ទុក​យុវជនវៀត ណាមបានអះអាងថា វេ​ទិកានេះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ភ្នាក់​ងារទទួលបន្ទុកយុវជននិងយុវជននៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរព័ត៌មាន​និងចែក​រំលែក​បទ​ពិសោធន៍​លើការងារយុវជននៃប្រទេសនីមួយៗ ជាពិសេសក្នុងវិស័យយុវជនស្ម័គ្រចិត្ត ការចូលរួម កសាង​ជន​បទ​ថ្មី​​និងការចាប់ផ្តើមអាជីវកម្ម។ លោក Le Quoc Phong មានប្រ សាសន៍ថា៖ “ជាមួយ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​នៃទំ​នាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្ត ភាពរវាងប្រទេសទាំងពីរ យើងខ្ញុំមានបំណងនិងស្នើថា តំណាងយុវជន​នៃប្រទេសទាំងពីរ វៀតណាមនិងសហព័ន្ធរុស្ស៊ី នឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវ័យក្មេង ហើយតាម​រយៈសកម្មភាពជាក់ស្តែង ដើម្បីតភ្ជាប់ស្ពានមិត្តភាព និងរួមចំណែក​ជាវិជ្ជមាន​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុងការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងយុវជននិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម​ -សហព័ន្ធរុស្ស៊ី ផងដែរ”។
 
វេទិកាយុវ​ជនវៀតណាម - សហព័ន្ធរុស្សីត្រូវបានរៀបចំឡើងដើម្បីរួមចំណែក បង្កើនការអប់រំប្រពៃណី មិត្តភាព​វៀត​ណាម​-រុស្ស៊ីសម្រាប់យុវជននៃប្រទេសទាំងពីរ ជាពិសេស លើកកម្ពស់ការយល់​ដឹង​អំពី​ទំនា​ក់​ទំនង​មិត្តភាព​ជាប្រពៃណី ​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ទន្ទឹមជាមួយ​គ្នានោះ ​នេះក៏ជាឱកាស ដើម្បីជំរុញការផ្សព្វផ្សាយ និ​ងឧទ្ទេសនាមអំពីទឹកដី ម​នុស្ស ក៏ដូចជា​សមិទ្ធផល​អភិវឌ្ឍន៍​របស់​វៀត​ណាម ក្រោយ​រយៈពេល ៣០ ឆ្នាំនៃការ​ផ្លាស់ប្តូរ​ថ្មី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ