28/08/2018 09:24 GMT+7 Email Print Like 0

បើកវគ្គបំប៉ន់ចំណេះដឹងសម្រាប់សមាជិកមជ្ឈឹមបក្សនីតិកាលទី១២


 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ចើញថ្លែងមតិក្នុងពិធីបើកវគ្គបំប៉ន់ (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ បានបើកវគ្គបំប៉ន់ចំណេះ ដឹង​សម្រាប់​សមាជិក​គណៈកម្មាធិការ​មជ្ឈឹមបក្សនីតិ​កាលទី១២។ អញ្ជើញចូ​លរួម ពិធីបើក​មាន​វត្តមាន​របស់​អគ្គលេខាបក្ស​កុម្មុយ​និស្ត​វៀតណា​ម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាលោក​ស្រី ​Nguyen Thi Kim Ngan។
 
ថ្លែង​មតិនៅ ទីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការសិក្សា រៀន​សូត្រក្នុង​ជីវភាព​រស់​នៅប្រចាំថ្ងៃនិងក្នុងការងារ។ តាមលោកអគ្គលេខាថា ក្នុងកិច្ចការបដិវត្តន៍ ចាំបាច់ត្រូវ​សិក្សា​រៀន​សូត្រ​ដោយ​ឧស្សាហ៍ព្យាយាមដើម្បី បំពេញបន្ថែមចំណេះដឹងនិងសមត្ថភាពថ្មី ពង្រឹងនិងពង្រីកទ្រឹស្ដីបដិវត្តន៍ ដើម្បី​ធ្វើ​ដំណើរ​ការបដិវត្តន៍ប្រកបដោយជោគជ័យ។
 
 “ក្នុងដំណើរ​ការដឹកនាំបដិវត្តន៍នោះ គឺលោក លេនីន និងលោកប្រធាន ហូជីមិញ​ជានិច្ចកាល​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​សិក្សារៀនសូត្ររបស់បក្សទាំងមូល ​ប្រជាជនទាំងមូល ពិសេសគឺចំពោះកម្មាភិបាលនិង​បក្ខជន​។ លោក​ប្រធាន​​ហូជីមិញ បានផ្ដែផ្ដាំថា៖ បដិវត្តន៍ឈានឡើ​ងជានិច្ច មនុស្សធ្វើបដិវត្តន៍ក៏ត្រូវឈាន ឡើ​ងជានិច្ច ហេតុ​នេះហើយត្រូវ​សិក្សារៀនសូត្រ​អស់មួយជីវិត។ រៀនដើ​ម្បីធ្វើការ ធ្វើ​មនុស្ស​ជាមុន​សិនទើប​ធ្វើ​កម្មាភិបាល​បាន​ដែរ”​។
 
លោកអគ្គលេខាសង្ឃឹម​ថា តាមរយៈវគ្គបំប៉ន់ចំណេះដឹងនេះ បណ្ដាសិ​ក្ខា កាមនឹងទទួលបានលទ្ធផ​លវិជ្ជមាន មាន​​អត្ថន័យ​ជាក់ស្ដែង ដើម្បីឈរលើ មូលដ្ឋាននោះបំពេញភាកិច្ចរបស់ខ្លួនឲ្យបាន​ល្អជាងមុន​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ