08/08/2017 10:11 GMT+7 Email Print Like 0

បើកមហោស្រពតូរ្យតន្ត្រីប្រជាប្រិយ” Ha Thanh ៣៦វិថី”


បើកមហោស្រពតូរ្យតន្ត្រីប្រជាប្រិយ” Ha Thanh ៣៦វិថី”

អបអរសទរទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា និងទិវាតូរ្យតន្ត្រីវៀតណាម នាថ្ងៃទី៣ ខែកញ្ញា នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅមហោស្រពប្រជាប្រិយ ដោយប្រធានបទ៖”  Ha Thanh ៣៦ វិថី” នៅផ្សាររាត្រី Dong Xuan ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។ ចូលរួមមហោស្រពនេះមានសិល្បករចំ​នួន​ ២៥​ នាក់និងក្លិបតូរ្យតន្ត្រីប្រជាប្រិយនៅរដ្ឋធានីហាណូយ និងក្លិបតូរ្យតន្ត្រីយ៍ប្រជាប្រិយនៅខេត្ត Hoa Binh , Vinh Yen​, Vinh Phuc, Hai Phong, Bac Giang, Thai  Binh, Ha Giang, Son la និងទីក្រុងហូជីមិញ។ តូរ្យតន្ត្រីយ៍​ Thao​ Giang នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បះប្រជាប្រិយ និងជាប្រធានគណៈមេប្រយោគ” មហោស្រពតូរ្យតន្ត្រីប្រជាប្រិយ”បានអោយដឹងថា៖

“ ឆ្នាំនេះ យើងខ្ញុំបានអំពាវនាវអោយបណ្ដាក្លិបបើកទូលាយសកម្មភាពទៅកាន់ខ័ណ្ឌ ស្រុក នៅក្នុងទីក្រុង និងខេត្តមិត្តថែមទៀត។ ក្នុងខែសីហានេះ យើងខ្ញុំបានលៃទុកពេលវេលានាយប់ចុងសប្ដាហ៍ ដើម្បីឧទ្ទេសនាមអោយប្រជាជននូវចរន្តតូរ្យតន្ត្រីប្រជាប្រិយ ឧទាហរណ៍៖ ច្រៀង Xoan, Xam, ប្រជាប្រិយណាមបូ…លៗ”

មហោស្រពនេះនឹងបិទបញ្ចប់នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ