03/11/2016 09:46 GMT+7 Email Print Like 0

បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤


បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤

ដោយមានទិសស្លោក៖ ខ្សែភាពយន្ត-ធ្វើសមាហរណកម្ម​និង​អភិវឌ្ឍន៍​ចីរភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤បានបើក​នាយប់ថ្ងៃ​ទី ១ ​ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានឧបនា​យករដ្ឋមន្ត្រី លោក Vu Duc Dam រួមជាមួយសិល្បករ សិល្បការិនី អ្នកផលិត​ខ្សែភាពយន្តជាតិនិងអន្តរជាតិ​ជាច្រើនកុះករ។ មហោស្រពឆ្នាំនេះឧទ្ទេសនាមខ្សែភាពយន្តចំនួន១៤៦ របស់ប្រទេសនិងតំបន់ដែនដីចំនួន៤ ៣។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien​ បានអោយដឹងថា៖

“ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ បានបើកទូលាយក្របខ័ណ្ឌ​បរិមាណខ្សែភាពយន្ត។ នេះក៏ជាឱកាសធំមួយ ដើម្បីបណ្ដាសិល្បករខ្សែភាពយន្តវៀតណាមនិងអន្តរជាតិជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា រួមចំណែក​ជំរុញខឿនខ្សែភាពយន្តវៀតណាម តំបន់និងអន្តរជាតិ។ ការលើកសរសើរ ​ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ មនុស្សវៀតណាមក៏ជាគោលដៅមួយរបស់មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកនេះដែរ។”

មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំខែវិច្ឆិកានេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ