12/12/2017 10:15 GMT+7 Email Print Like 0

បើកមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ អាណត្តិ ២០១៧-២០២២


បើកមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ អាណត្តិ ២០១៧-២០២២

មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី ១១ អាណត្តិ ២០១៧-២០២២  បានប្រារព្ធឡើង​នា​ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមមានតំណាងឆ្នើមចំនួនជាងមួយពាន់នាក់ ដែលជាដំណាងអោយសមាជិកសម្ព័ន្ធសមាគមយុវជន និងយុវជនវៀតណាមចំនួនជាង ៦,៤ លាននាក់។ ថ្លែង​មតិ​នៅសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“ សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញបានរីកធំធាត់ជានិច្ច បំពេញល្អភារកិច្ចសាមគ្គីភាព ប្រមូលផ្តុំអប់រំ ចលនា​យុវជនចូលរួមការងាររួមរបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បំពេញភារកិច្ចរបស់ខ្លួន សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញបានមានការរីកចំរើនជាច្រើន ក្នុងកិច្ចការផ្លាស់ប្តូរថ្មីខ្លឹមសារ របៀប​ធ្វើសកម្មភាព ការងារនិងចលនាយុវជន យុវជនជំទង់និងកុមារទទួលបានលទ្ធផលសកម្មជាច្រើន។
ការងារអប់រំសតិអារម្មណ៍ សីលធម៌នយោបាយរបៀបរស់នៅប្រកបដោយវប្បធម៌ សំរាប់ជំនាន់វ័យក្មេងត្រូវបានបង្កើន។ ជួរកម្មាភិបាលនៃសម្ព័ន្ធសមាគមយុវជនត្រូវបានសុក្រិតជាបណ្ដើរនិងក្លាយទៅជាប្រភពកម្មាភិបាលគួរ​អោយទុកចិត្តរបស់បក្ស រដ្ឋអំណាច និងអង្គការនានា។”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ