22/11/2017 09:53 GMT+7 Email Print Like 0

បើកមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេស លើកទី៨


 បើកមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេស លើកទី៨

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ២០១៧ មហាសន្និបាត ពុទ្ធសាសនា​ទូទាំងប្រទេស លើកទិ៨អាណត្តិ​ ២០១៧-២០២២ ​សមាគមពុទ្ធសាសនាវៀតណាម​ បានបើក​នៅទី​ក្រុង​ហាណូយ​។ ចូល​រួម​មហាសន្និបាត​លើកនេះ​ មានតំណាង​ជាតិ និងអន្តរជាតិចំនួន១២៥០​រូប ដោយប្រធានបទ៖ ”បញ្ញា- ​វិន័យ-ធ្វើ​សមាហរណកម្ម-អភិវឌ្ឍន៍”​។
 
ថ្លែងមតិនៅ​មហាសន្និបាត ឧបនាយករដ្ឋម​ន្ត្រី ​លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ រួមជាមួយ​បក្ស​ទាំង​មូល ប្រជាជន​ទាំងមូល បណ្ដាពុទ្ធសាសនិក​វៀតណាម បាននិង​កំពុងរួម​វិភាគទាន​ជាច្រើន​ខាង​ផ្លូវ​លោក និង​ខាងផ្លូវធម៌សកម្ម​ចូលរួមចលនា​ប្រឡងប្រណាំង​ស្នេហារជាតិ ​សកម្មភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច ​សង្គមកិច្ច ​អនុវត្តកម្មវិធី​គោលដៅជាតិ​កសាងជន​បទថ្មី និង​កាត់បន្ថយ​ភាពក្រីក្រ​ចីរភាព ​កសាង​ជីវភាព​រស់នៅថ្មី​ប្រកបដោយ​អរិយធម៌ ជឿនលឿន។លទ្ធផលទាំងនេះ​ បានអះអាងថា៖សមាគ​មពុទ្ធសាសនា វៀត ណាម​ជានិច្ចកាល​ជាអង្គការ​សាសនា មាន​ប្រពៃណស្នេហា​ជាតិ តភ្ជាប់​ជាមួយ​ប្រជាជាតិ​។ បក្សនិងរដ្ឋវាយតំ​លៃខ្ពស់​និងជឿជាក់​ទៅលើ តួនាទី កម្លាំងនិងប្រសិទ្ធភាព​របស់ពុទ្ធសាសនាវៀត​ណាម។”
 
ឧបនាយករដ្ឋមន្ត្រី ​លោក Vuong Dinh Hue ក៏បានស្នើអោយគ្រប់​ក្រសួង ស្ថាប័នគណៈ​កម្មាធិការបក្ស  និងរដ្ឋ​អំណាច​មូលដ្ឋាន​ត្រូវយក​ចិត្តទុក​ដាក់​ថែម​ទៀត​ ចំពោះ​ការងារ​ឃោសនា ​ផ្សព្វផ្សាយ​គោល​មាគា៍ គោល​នយោបាយរបស់​បក្ស ច្បាប់​របស់រដ្ឋ ដើម្បី​ពុទ្ធសាសនិក​នៅក្នុងនិង​ក្រៅប្រទេស​ រួមជាមួយ​ប្រជា​ជនគ្រប់​ស្រទាប់យល់​ដឹងច្បាស់​អំពីទស្សនះ​គោរព និង​ធានាសិទ្ធិសេរីភាព​ខាងជំនឿ​សាសនា ​និងសាមគ្គី​សាសនា របស់​បក្ស និងរដ្ឋ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ