23/06/2019 14:14 GMT+7 Email Print Like 0

បើកពិព័រណ៍ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ភូគព្ភសាស្រ្ត"


 ( VOV.VN)
 

 រូបថតឯកសារ ផែនទី អំពីប្រជុំកោះ Hoang Sa និង Truong Sa- ភ័ស្តុតាង គតិយុត្តិដោយ អះអាង​យ៉ាង​ពេញ​លេញ​ អំពី​​អធិបតេយ្យភាព ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម។
 
ការតាំង​ពិព័រណ៍ ដោយប្រធានបទ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ភូគព្ភសាស្រ្ត" ត្រូវបាន​បើក​នា​ថ្ងៃ​ទី ២១ ខែមិថុនា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្រប​ខ័ណ្ឌ​នៃ​សប្ដាហ៍​វប្បធម៌ ទេសចរណ៍ស្រុក Ly Son លើកទី ២។
 
ពិព័រណ៍នេះ​បានតាំងបង្ហាញរូបថត ចំនួន ១០០ សន្លឹក និងវត្ថុតាងចំនួន ១០០ របស់លោក Nguyen A អ្នកថតរូប​មួយរូប និងអ្នកវិទ្យាសាស្ត្រនានា អំពីភូគព្ភសាស្រ្ត ប្រវត្តិសាស្ត្រនៃការកកើតនៃស្រុកកោះ Ly Son ទៅកាន់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រូបថតឯកសារ ផែនទី អំពីប្រជុំកោះ Hoang Sa និង Truong Sa- ភ័ស្តុតាង​ គតិយុត្តិដោយ អះអាងយ៉ាងពេញលេញ អំពី អធិបតេយ្យភាព ទឹកដីដ៏ពិសិដ្ឋ​របស់​មាតុ​ភូមិ​វៀត​ណាម​។ លោក Nguyen Van Tien ភ្ញៀវទេសចរមួយរួមមកពី ខេត្ត  Quang Tri បានសំណេះសំណាលថា៖
 
“តាម​រយៈការតាំង ពិព័រណ៍ យើងអាចអះអាងថា ស្រុកកោះ Ly Son ពិតជាស្រស់បំព្រង និង ស្និទ្ធស្នាល​ជាមួយ​ធម្ម​ជាតិ​។ លើសពីនេះទៅទៀត ប្រជាជននៅស្រុកកោះ Ly Son រួសរាយរាក់ទាក់ណាស់”។ ការតាំង​ពិព័រណ៍​នេះនឹ​ង​ប្រព្រឹត្តិ​ទៅដល់ដំណាច់​ថ្ងៃទី២៥ ខែមិថុនាខាងមុ​ខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ