22/07/2019 14:31 GMT+7 Email Print Like 0

បើកពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩


 ទិដ្ឋភាពនៃការបើកពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩
 

 ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៩ ដល់ថ្ងៃទី ២០ ខែសីហា ខេត្ត Quang Binh បានរៀបចំពិធីបុណ្យគុហា Quang ​Binh ឆ្នាំ២០១៩ ក្រោមប្រធានបទ " Quang Binh - អាថ៌កំបាំងគ្មានទីបញ្ចប់" ។
 
ពិធីនេះ​បានប្រព្រឹត្តទៅនាយប់នាថ្ងៃទី ២០ ខែកក្កដានៅទីលានសមុទ្រ Bao Ninh ទីក្រុង Dong Hoi។ ក្នុងក្រប​ខ័ណ្ឌ​នៃ​ពិធីបុណ្យនេះ ប្រព្រឹត្តទៅសកម្មភាពទេសចរណ៍ វប្បធម៌និងសិល្បៈពិសេសជាច្រើន ក្នុងនោះ​មាន​សកម្ម​ភាព​ដ៏លេច​ធ្លោតគឺព្រឹត្តិការណ៍បើកសម្ពោធន៍ផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីៗ។ លោក Ho An Phong នាយកមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឱ្យដឹងថា៖
 
"យើងខ្ញុំមាន​បំណងចង់​ឧទ្ទេសនាម​ដល់​ភ្ញៀវ​ទេសច​ និង​ទស្សនិក​ជន​អំពី​អាថ៌កំបាំង​នៃរា​ជា​ណាចក្រ​គុហា​ប៉ុន្តែ​​អាថ៌កំបាំង​ទាំងនេះ នៅតែមិនបានរកឃើញដល់ទីបញ្ចប់នោះឡើយ។ នៅខេត្ត Quang Binh ឥឡូវ​នេះ​ប្រៀប​​ដូចជាទេប​ធិតាដែលទើបបានភ្ញាក់មួយផ្នែក​​តូចប៉ុណ្ណោះទេ។ ហេតុដូច្នេះវិ​និយោគិន​ក៏មាន​បំណង​ចង់​មក​​ដល់ទីនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ហើយយើងខ្ញុំនឹងបង្កលក្ខណៈងាយស្រួលល្អបំផុត សម្រាប់​វិនិយោគិន​អាចមកទីនេះធ្វើការស្រាវជ្រាវ និងច្នៃប្រឌិតឡើងផលិផល​ថ្មីដើម្បីបំពេញ​នូវតំរូវការ​កាន់​តែខ្ពស់ឡើងៗ​របស់ភ្ញៀវទេ​សចរផងដែរ "៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ