23/04/2017 14:14 GMT+7 Email Print Like 0

បើកផ្សារស្នេហាKhau Vai ឆ្នាំ២០១៧


បើកផ្សារតបស្នេហាKhau Vai ឆ្នាំ២០១៧

នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅឃុំ Khau Vai ស្រុក Meo Vac ខេត្ត Ha Giang បាន​បើកពិធី​បុណ្យ”​ ផ្សារតប​ស្នេហា Khau Vai” នៅឃុំ Khau Vai ស្រុក Meo Vac ខេត្ត Ha Giang។ ” ផ្សារតបស្នេហាKhau Vai” ឆ្នាំនេះ​ដោយមានប្រធានបទ៖ ​អភិរក្ស ពង្រីក​តំលៃវប្បធម៌ប្រពៃណី ” ផ្សារតបស្នេហាKhau Vai”។​ ថ្លែង​មតិ​​នៅទី​​នេះ​​ លោក Nguyen Van Sonប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang និងជា​ប្រធាន​គណៈចាត់​​តាំង បាន​អោយដឹងថា៖​

“ ការរៀបចំ” ផ្សារតបស្នេហាKhau Vai”ជាប្រចាំឆ្នាំ បានរួមចំណែកជំរុញខ្លាំង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សា​រឹងមាំ​សន្តិសុខនយោបាយ​​សណ្ដាប់​ធ្នាប់សង្គម​។ នេះក៏ជាទីជួបជុំ​ ប្រមូលផ្តុំចំណុចវប្បធម៌​ដ៏វិសេស​វិសាល​​ របស់បណ្ដាជន​ជាតិនៅតំបន់ព្រៃភ្នំ Ha Giang និយាយដោយឡែកនិងប្រទេសទាំងមូ​ល​និយាយ​រួម​ សំដៅ​ឧទ្ទេស​នាម ផ្សព្វផ្សាយទេសចរណ៍ អញ្ជើញភ្ញៀវទេសចរមកទស្សនា៕”​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ