14/11/2015 10:36 GMT+7 Email Print Like 0

បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី

បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី

ផ្សារណាត់-លក់ទំនិញ ទំនិញវៀតណាមគុណភាពខ្ពស់ម៉ូស្គូឆ្នាំ​២០១៥ បានបើកនាថ្ងៃទី១២វិច្ឆិកានៅមណ្ឌលសម្ព័ន្ធពហុសមត្ថកិច្ចហាណូយ-ម៉ូស្គូ (Incentra) នៅរដ្ឋធានីនៃសហព័ន្ធរុស្ស៊ី។ នេះជាសកម្មភាពពន្លឿនពាណិជ្ជកម្ម​មាន​អត្ថន័យសំខាន់ស្ថិតក្នុងខ្សែសកម្មភាពបង្កើតឱកាសជាក់ស្ដែងសំរាប់អង្គភាព អាជីវកម្មវៀតណាមផ្សព្វផ្សាយផលិតផលនិងពាណិជ្ជសញ្ញាទាក់ទងទីផ្សារ​កសាង និងអភិវឌ្ឍន៍បណ្ដាញចែកចាយនៅទីផ្សារសហព័ន្ធរុស្ស៊ី។​ អង្គភាព​អាជីវកម្ម​វៀតណាមចំនួនប្រមាណ១៧០ដោយមានមុខទំនិញគុណភាពខ្ពស់ជាង១ម៉ឺន​បានចូលរួមផ្សារណាត់លើកនេះ។

ក្នុងក្របខ័ណ្ឌផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់គណៈចាត់តាំង បានរៀបចំសិក្ខាសាលាឯកទេសដូចជាសិក្ខាសាលាពន្លឿនពាណិជ្ជកម្មវិនិយោគ ទេសចរណ៍និងតភ្ជាប់អង្គភាពអាជីវកម្មទីក្រុងហាណូយ-សហព័ន្ធរុស្ស៊ី២០១៥ សិក្ខាសាលាតភ្ជាប់អង្គភាពអាជីវកម្មផ្នែកតម្បាញកាត់ដេរស្បែកជើង កសិផល-សបៀងអាហារជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ