07/10/2017 12:14 GMT+7 Email Print Like 0

បើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧


បើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧ 

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានបើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧។
ព្រឹត្តិការណ៍​នេះ  ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំឡើង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ តុលា ឆ្នាំ២០១៧ ដោយមានស្តង់ទំនិញចំនួនជាង ១០០ របស់សហគ្រាសចំនួន៤០។ នេះជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាព ពាណិជ្ជសញ្ញាផលិតផល ជំរុញការប្រើប្រាស់ផលិតផលត្រីប្រា និងជលផលផ្សេងៗទៀត​។​អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានអោយដឹងថា៖            “

នៅតំបន់វាលសណ្ដរទន្លេ Cuu Long  ស្រូវ ដើមឈើហូបផ្លែ និងកសិផលជាច្រើន បាននិងកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយបំរែរួលអាកាសធាតុ ប៉ុន្តែចំពោះវិស័យជលផលនេះជាឧត្តមភាព។ នេះជាឱកាសមួយ​ ដើម្បីតំបន់និងសហគ្រាសជលផលប្រមូលផ្តុំពង្រីកឧត្តមភាព ហើយឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព​៕​”​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ