21/04/2018 11:25 GMT+7 Email Print Like 0

បើកផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ឆ្នាំ២០១៨


 ផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ២០១៨ បានបើកនាយប់ថ្ងៃទី១៩ខែមេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho  

ផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ២​០១៨ ​បានបើកនាយប់ថ្ងៃទី១៩ខែមេសា ​នៅទីក្រុង Viet T​ri ខេត្ត Phu Tho ។ នេះជាសកម្មភាព​មួយក្នុងក្របខ័ណ្ឌពិធីបុណ្យ វិហារស្តេច Hung ឆ្នាំ​២០១៨។ 

ផ្សារណាត់​ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ សហគ្រាស​ជាង ២០០ដោយស្តង់ទំនិញតាំងបង្ហាញ​ចំនួន៣៥០ សំដៅឧទ្ទេស​នាម នូវ​សក្កានុភាព ប្រៀបខ្លាំង ឱកាសវិនិយោ​គ និងផ្សព្វផ្សាយមុខទំនិ​ញគ្រឿ​ងយន្ត ឧបករណ៍​ប្រើប្រាស់​ និ​ងវិចិត្រសិល្បៈ​ជាដើម។ នេះជាឱកាសសម្រាប់សហ​គ្រាស សហគ្រិនផ្លាស់ប្តូ​របទ​ពិសោធន៍ ស្វែង​រកដៃគូ​ បើកទូលាយ​ទីផ្សារ​ប្រើប្រាស់​ផលិតផល​និង​បម្រើភ្ញៀវ​ទេសច​រ​គ្រប់​ទិស​ទីធ្វើ​ធម្ម​យាត្រាម​កចូលរួម​ពិធីបុណ្យ​រំលឹក​ខួប បិតា​ជាតិស្តេច Hung ឆ្នាំ ២០១៨។ លោក​ Nguyen Manh Hung នាយកមន្ទីឧ​ស្សហ ពាណិជ្ជកម្ម​ខេត្ត Phu Tho និងជាប្រធានគណៈចាត់តាំងផ្សា​រណាត់បានឲ្យដឹង​ថា៖
 
“តាមរយៈផ្សារ​ណាត់នេះ ខេត្តក៏មានបំណង អញ្ជើ​ញសហគ្រាសនានាលើទូ ​ទាំងប្រទេស​មកចូលរួម​និងផ្សព្វ​ផ្សាយ​ផលិត​ផលរបស់ខ្លួន ជាពិសេស នាំផលិ​ត ផលពិសេសរបស់ខេត្តទៅឧ​ទ្ទេសនាម ផ្សព្វផ្សាយ​និងជួប​ប្រាស្រ័យ​ជាមួយ​ខេត្តដទៃ ដែលចូលរួមផ្សារណាត់​លើកនេះ។ តាមការវាយតម្លៃរបស់យើ​ងខ្ញុំគឺ​ឆ្នាំនេះ គុណ ភាព​ទំនិញ​គឺល្អណាស់​ហើយការងារត្រៀមរៀបចំក៏បានម៉​ត់ចត់។ យើងខ្ញុំជឿ​ជាក់ថា ផ្សារណាត់​ឆ្នាំនេះនឹង​ទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រ​ចង់”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ