11/09/2015 09:49 GMT+7 Email Print Like 0

បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងទីក្រុងធំចំនួន២របស់វៀតណាមនិងអ៊ីតាលី

កិច្ចព្រមព្រៀងសហប្រតិបតិ្តការមិត្តភាពរវាងទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមនិងទីក្រុង Turin ទើបនឹងបានចុះហត្ថលេខានៅសាលាក្រុងនៃទីក្រុងភាគខាងជើងអ៊ីតាលីនេះ។ តំណាងថ្នាក់ដឹកនាំទីក្រុងទាំងពីរបានចូលរួមពិធីចុះហត្ថលេខាមានវត្តមានលោក Le Hoang Quan ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញនិងអភិបាល​ទីក្រុង Turin លោក​ Piero Fassino។ លោក Le Hoang Quan បានឲ្យដឹងថា តាមកិច្ចព្រមព្រៀងនេះ ទី​ក្រុង​ធំទាំងពីរ របស់វៀតណាមនិងអ៊ីតាលីនឹងរក្សាជំនួបសន្ទនាជាប្រចាំដើម្បីផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ ដោះស្រាយការលំបាកសំដៅជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យនានា ដែលភាគីទាំងពីរមានសក្ដានុភាព។ រីឯលោក Piero Fassino បានសំដែងជំនឿជាក់ថា កិច្ចព្រមព្រៀងសហប្រតិបតិ្តការមិត្តភាពនេះនឹងបង្កើតគ្រិះស្ថានដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ