16/09/2015 08:45 GMT+7 Email Print Like 0

បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថានប័ន​និតិប្រតិបត្តិ​អូស្ត្រាលី

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quangនិង
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីលោក George Brandis

នាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៥ នៅ​រដ្ឋធានី Canberra រដ្ឋមន្រ្តីក្រសួងនគរបាលវៀត​ណាម លោក Tran Dai Quang ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅអូស្ត្រាលី​ បាន​មាន​ជំនួប​ចរចា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អូស្រ្តាលី​ លោក George​ Brandis។ នៅទី​នេះ លោក George Brandis បាន​អះអាង​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​រដ្ឋមន្រ្តី Tran Dai Quang គឺជា​របត់​សំខាន់​ក្នុង​ទំនាក់​ទំនង សហ​ប្រតិបត្តិការ​រវាង​ក្រសួង​នគរបាល​វៀត​ណាម​ជាមួយ​ស្ថានប័ន​និតិប្រតិបតិ្ត អូស្ត្រាលី។ សំដៅ​បង្កើន​កិច្ច​សហ​ប្រតិបតិ្ត​ការ​យ៉ាង​ស្អិត​រមួត​នា​ពេល​ខាង​មុខ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ថា នឹង​ត្រួត​ពិនិត្យ បំពេញ​បន្ថែម កែ​លំអរ​ប្រព័ន្ធ​ឯកសារ សហ​ប្រតិ​បតិ្តការ​ព្រម​ទាំង​ជំរុញ​ការ​ចុះហត្ថ​លេខា និង​អនុវត្តកិច្ច​ព្រម​ព្រៀង​ជួយ ឧបត្ថម្ភគ្នា​ទៅ​វិញ​ទៅមក​ ស្ដីពី​ច្បាប់​ព្រហ្ម​ទ័ណ្ឌ ក៏ដូច​ជាគាំទ្រ​គ្នានៅវេទិការ​ពហុភាគី សិក្ខាសាលា​អន្តរជាតិ​ផង​ដែរ។ នាថ្ងៃ​ដ​ដែល លោក​រដ្ឋមន្រ្តី Tran Dai Quang និង​គណៈ​ប្រតិភូ​ក្រសួង​នគរបាល វៀត​ណាមក៏​បាន​ទៅសាក​សួរ​សុខ​ទុក្ខ និងជួបសំណេះសំ​ណាល​ជា​មួយ​កម្មា​ភិបាល បុគ្គលិក​នៃស្ថានទូត​វៀតណាម ប្រចាំនៅអូស្ត្រាលី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ