17/10/2014 09:29 GMT+7 Email Print Like 0

បើកទូលាយកាណាល់ទាក់ទាញការវិនិយោគចូលមកវៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ថ្លែងមតិនៅសន្និសីទនេះ (រូបថត៖VGP)

នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤ នៅរដ្ឋធានីហាណូយ វៀតណាមសម្ព័ន្ធក្រុមហ៊ុនVina Capital​ បានរៀបចំសន្និសីទបណ្ដាវិនិយោគិនឆ្នាំ២០១៤។ថ្លែងមតិនៅទីនេះ ឧប​នាយក​រដ្ឋ​មន្រ្តី​វៀតណាម លោក Hoang Trung Hai  បានវាយតំលៃខ្ពស់ចំពោះការ  ដែលអង្គការ អង្គភាព​អាជីវកម្ម​​នានាពន្លឿនការវិនិយោគយ៉ាងសកម្ម ហើយអំពាវនាវឲ្យ​បណ្ដា​ដៃគូ​បរទេស​សហ​ប្រតិបតិ្តការ​ ធ្វើសាជីវកម្ម នៅទីផ្សារវៀតណាម។ លោក Hoang​ Trung Hai បាន​អះអាង​នូវ​ការ​ផ្ដួច​ផ្ដើមគំនិតរបស់រដ្ឋាភិបាលវៀតណាម ក្នុងការលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួល ដើម្បី​វិនិយោគិនបរទេសចូលរួមធ្វើអាជីវកម្មនៅវៀតណាម។

ជាពិសេសលោក Hoang Trung Hai បានផ្លាស់ប្ដូរមតិ ដោយផ្ទាល់ជាមួយបណ្ដាវិនិយោគិន អំពី​ឱកាស​ គោលនយោបាយវិនិយោគក្នុងវិស័យមួយចំនួន ដែលទទួល​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​សន្និសីទ​នេះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មឧស្សាហកម្មជាដើម៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ