19/08/2018 10:19 GMT+7 Email Print Like 0

បើកជំរុំវិស្សមកាលយុវជនវៀតណាមនៅអឺរ៉ុបឆ្នាំ២០១៨


 បណ្ដាយុវជនចូលរួមលេងល្បែងប្រជាប្រិយវៀតណាមក្នុងក្របខ័ណ្ឌជំរុំ (រូបថត៖ VOV) 

 ពិធីបើកនៃជំរុំវិស្សមកាលយុវជននិស្សិតវៀតណាមនៅអឺរ៉ុបឆ្នាំ២០១៨ បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ ខែ​សីហា​នៅ​រដ្ឋធានី Budapest នៃប្រទេសហុងគ្រី។ អញ្ជើញចូល​រួមពិធីនេះមានវត្តមានរបស់លោ​ក Nguyen Anh​ Tuan លេខា​អចិន្ត្រៃយ៍គណៈ​កម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជ​នកុម្មុយនិស្តហូជីមិញ តំណាងស្ថា​ន ទូត​វៀត​ណាម​ប្រចាំ​ប្រ​ទេសអឺរ៉ុបមួយចំនួន និងយុវជន និស្សិតវៀតណាមប្រមាណ ១៥០នាក់ ដែលកំពុង​សិក្សា​រៀន​សូត្រ​និង​ធ្វើការ​នៅ​ប្រទេសអឺរ៉ុបចំ​នួន១៩។
 
ជំរុំវិស្សមកាលជាឱកាសដើ​ម្បីយុវជន និស្សិតវៀតណាមនៅអឺរ៉ុបជួបប្រា ស្រ័យនិងបង្កើនការតភ្ជា​ប់គ្នា ព្រម​ទាំងបំ​ពេញ​បន្ថែមចំណេះដឹងនិងជំនា​ញចាំបាច់ក្នុង ជីវភាពរស់នៅផង​ដែរ។ ថ្លែងមតិនៅពិធីបើក​ លេខា​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ​និស្តហូជីមិញ លោ​ក Nguyen Anh Tuan បានវាយតំ​លៃ​ថា​៖
 
“យើង​ខ្ញុំឃើញថា សកម្មភាពរបស់សមាគមន៍យុវជន និស្សិតវៀតណាមនៅ អឺរ៉ុប បាន​រួម​វិភាគ​ទាន​ដ៏សំខាន់​ទៅក្នុង​លទ្ធផល​រួមនៃចលនានិស្សិត កិច្ចការសម្ព័ន្ធ យុវជន និងចលនាយុវជននៃប្រទេសជាតិទាំងមូល ហើយពិសេស​គឺរួមវិភាគទាន ទៅក្នុងកិច្ចការបរទេស កិច្ចការស្ដីពីជន វៀតណាមនៅឯបរទេស​របស់​បក្ស​និង​រដ្ឋ វៀត​ណាម​ផង​ដែរ​”​។
 
ក្នុងក្របខ័ណ្ឌជំរុំវិស្សម​កាលបានប្រព្រឹត្តទៅសកម្មភាពដ៏សម្បូរបែបដូជា៖ ការលេងល្បែងប្រជាប្រិយវៀតណាម ការ​ប្រឡង​ធ្វើម្ហូបអាហារជាប្រពៃណីរបស់​ វៀតណាម​ និងការស្វែងយល់ប្រវត្តិសាស្ត្រស្ដីពីទឹក​ដី មនុស្សវៀតណាម ​ជាដើម​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ