17/09/2020 15:26 GMT+7 Email Print Like 0

បើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិមួយចំនួនឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh បានយល់ព្រមបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំឡើងវិញសម្រាប់ដឹកអ្នកដំណើររវាងវៀតណាម និងដៃគូមួយចំនួន។

ព្រលានយន្តហោះអន្តរជាតិ Tan Son Nhat (រូបថត៖ TTXVN)



ជាក់ស្ដែង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ បើកជើងហោះហើរឡើងវិញដូចជា៖ វៀតណាម - ចិន (Guangzhou)   វៀតណាម - ជប៉ុន (តូក្យូ)  វៀតណាម - កូរ៉េខាងត្បូង (សេអ៊ូល)   វៀតណាម - តៃវ៉ាន់   ចិន (តៃប៉ិ) ។ ចាប់ពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២០ បើកជើងហោះហើរឡើងវិញដូចជា៖ វៀតណាម - កម្ពុជា (ភ្នំពេញ)  វៀតណាម - ឡាវ (វៀងចន្ទន៍)។ ចំនួនជើងយន្តហោះ៖ មិនហួសពី ២ ជើងក្នុងមួយសប្តាហ៍សម្រាប់ភាគីនីមួយៗ និងដៃគូនីមួយៗ (ចំនួនជើងយន្តហោះ នឹងត្រូវបានពិចារណាបើកបន្ថែម ឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង)។ ដើម្បីធានាការប្រយុទ្ធប្រឆាំងជំងឺនៅពេលបើកជើងយន្តហោះពាណិជ្ជកម្មឡើងវិញនោះ ក្រសួងគមនាគមន៍ និងដឹកជញ្ជូននឹងដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើការឯកភាពគ្នាលើវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោកស្រី Nguyen Thanh Phuong អនុប្រធានអាជ្ញាធរអាកាសយានដ្ឋានខាងជើងបានចាត់ទុកថា៖ “យើងត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាក់ស្ដែង ដើម្បីជួយសម្រួលការងារដល់ភ្នាក់ងារ ដែលធ្វើការនៅព្រលានយន្តហោះ។ អំពីការងារទទួលអ្នកដំណើរនៅពេលចុះពីយន្តហោះនោះ យើងត្រូវមានបទដ្ឋានពិនិត្យជាក់លាក់ ដើម្បីឯកភាពគ្នាក្នុងការបំពេញការងា”។ លើសពីនេះទៅទៀត ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវពិភាគ្សាគ្នានិងបញ្ជាក់ពីល័ក្ខខ័ណ្ឌដើម្បីឆ្លងចូលវៀតណាមចំពោះអ្នកដំណើរគ្រប់រូបដូចជា៖ អ្នកការទូត អ្នកជំនាញ វិនិយោគិននិងពលរដ្ឋវៀតណាម ដើម្បីជូនដំណឹងដល់ប្រទេសពាក់ព័ន្ធនានា ក៏ដូចជាសម្រាប់មនុស្សដែលមានតម្រូវការឆ្លងចូល​វៀតណាម។ ទន្ទឹមនឹងនេះ ត្រូវជូនដំណឹងអំពីប្រាក់ចំណាយក្នុងការធ្វើដំណើរទៅមក ថ្លៃសណ្ឋាគារនិងសេវាកម្មសុខាភិបាល មុនពេលអ្នកដំណើរទិញសំបុត្រយន្តហោះផងដែរ៕
 

  តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ