08/11/2016 10:29 GMT+7 Email Print Like 0

បើកឆាកមហោស្រពយុវជនវៀតណាម-ចិនលើកទី៣

នាព្រឹកថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៧ នៅច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាពខេត្ត Lang Son ភាគខាងជើង​វៀត​ណាម​ មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញបានសហការជាមួយមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តចិនរៀបចំពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិន​លើកទី៣ ក្រោមប្រធានបទ “យុវជន​វៀត​ណាម​​-ចិនរួមដៃពូនជ្រុំចំណងមិត្តភាព”។ 


ទិដ្ឋភាពនៃពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិន (រូបថត៖TTXVN)

ថ្លែងមតិនៅទីនេះ លេខាមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ លោក Nguyen Manh Dung បានលើក​ច្បាស់ថា នាពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពរវាងអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំង​ពីរកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅ រួមចំណែកពូនជ្រុំនិងពង្រីកចំណងមិត្តភាពវៀតណាម-ចិន។ “មហោស្រពយុវជនវៀតណាម-ចិនលើកនេះជាព្រឹត្តិការណ៍សំខាន់ មានអត្ថន័យចំពោះអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរ ជាឱកាសដើម្បីយុវវ័យនៃប្រទេសទាំងពីរបង្កើនការយល់ដឹង ចែករំលែកព័ត៌មាន ជួបប្រាស្រ័យសហប្រតិបតិ្តការ រួមដៃពូនជ្រុំចំណងមិត្តភាពវៀតណាម-ចិន។គណៈប្រតិភូយុវជនចំនួន ១ ពាន់រូបរបស់ចិននឹងចែកជា ​៦ ក្រុម ហើយទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយនិង ខេត្តចំនួន៦ទៀតរបស់វៀតណាម តាមនោះបង្កើនចំណងសាមគ្គីភាព​ មិត្តភាព ជាមួយយុវជននិងប្រជាជនវៀតណាម”៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ