20/09/2015 08:52 GMT+7 Email Print Like 0

បើកចេញទស្សនវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន


បើកចេញទស្សនវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន

ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅជប៉ុន ចាប់ពីថ្ងៃទី១៥ដល់១៨ខែកញ្ញាឆ្នាំ២០១៥​ របស់​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trong បានបើកចេញ​ទស្សន​វិស័យ​ថ្មី​សំរាប់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ ដើម្បី​​សន្តិភាព​និង​ភាពសម្បូរ​រុងរឿង​នៅ​ទ្វីប​អាស៊ី រវាងវៀតណាម​និង​ជប៉ុន។ នោះ​ជា​ការ​អះអាង របស់ប្រធាន​គណៈកម្មាធិការកិច្ចការ​បរទេសមជ្ឈឹម​ លោក Hoang Binh​ Quan ខណៈ​ឆ្លើយ​សម្ភាស​មជ្ឈដ្ឋាន​អ្នកសារ​ព័ត៌មាន ស្ដីពីការវាយតំលៃ​អំពីអត្ថន័យ​ និងលទ្ធផលដំណើរទស្សនកិច្ច។ លោក Hoang Binh Quan បាន​សង្កត់​ធ្ងន់​ថា ដំណើរ​ទស្សន​កិច្ចបាន​រួមចំណែក​សំខាន់​ធ្វើឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ជំនឿ​ជាក់​នយោបាយ​ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ​បានផ្លាស់ប្តូរ​ស៊ីជម្រៅ និងឯកភាពបង្កើនកិច្ច​សហប្រតិបត្តិការ​និង​ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ចាត់ទុកនោះជាគ្រឹះស្ថាន​សំខាន់​នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយចំណុចស្នូលចំនួន៣ គឺជាតភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ តភ្ជាប់​សមត្ថភាប​ផលិតកម្ម​និង​តភ្ជាប់​ប្រភព​ធន​ធាន​មនុស្ស។ នាយករដ្ឋមន្ត្រី Abe បាន​អះអាង​ថា​ត្រៀម​ខ្លួន​ជា​ស្រេច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម ដើម្បី​លើក​កំពស់សមត្ថភាព​អនុវត្ត​ច្បាប់​នៅ​សមុទ្រ។ ភាគីទាំងពីរអះ​អាង​បន្ត​សហការ​ជិត​ស្និទ្ធ​នៅវេទិការ​អន្តរជាតិ និងដំបន់អំពីបញ្ហាដែល​យកចិត្តទុក​ដាក់​ដូចគ្នា។​ទស្សន​វិស័យ​និង​ទិស​ដៅធំ​ៗ​រាល់​ខ្លឹម​សារ​សហប្រតិបត្តិការ​ជាក់ស្ដែង ដែល​ទទួល​បាន​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ បង្ហាញ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម និងឯកសារចំនួន១០ ដែលបានចុះហត្ថលេខានឹងបង្កើតកំលាំងចលករ ដើម្បីអភិវឌ្ឍន៍លើគ្រប់ជ្រុង​ជ្រោយ​ និង​ជំរុញយ៉ាង​ខ្លាំងក្លាទំនាក់​ទំនង ​ដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀត​ណាម-ជប៉ុន ​តាម​ទិស​ដៅ​ជាក់​ស្ដែង​ប្រសិទ្ធិ​ភាព​ និងស៊ីជម្រៅថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ