19/05/2017 16:01 GMT+7 Email Print Like 0

បើកកិច្ចសន្ទនាពហុភាគីស្តីពី APEC ឆ្ពោះទៅឆ្នាំ២០២០និងអនាគត



ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិ ក្នុងពិធី (រូបថតៈ VOV)

កិច្ចសន្ទនាពហុភាគីរបស់ APEC ស្តីពីទស្សនវិស័យ២០២០និងអនាគតបានប្រារព្ធ នៅទីក្រុងហាណូយ (វៀត​ណាម) នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៧។

នេះជា​គោលគំនិតថ្មីរបស់ វៀតណាមក្នុងឆ្នាំ APEC ២០១៧ ជាមួយនឹងគោលបំណងបង្កើតវេទិកាមួយសម្រាប់ ផ្លាស់​ប្តូរគំ​និតច្នៃប្រឌិត កសាងទស្សនវិស័យ APEC ក្រោយឆ្នាំ២០២០ ដើម្បីតាមនោះ កំណត់​ទិស​ដៅ​នៃ​សំណើរ​មួយ​ចំនួនសម្រាប់ដាក់ជូនរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ ជាន់ខ្ពស់នាខែវិច្ឆកាខាងមុខ។ អញ្ជើញថ្លែង​អនុសសន៍​នៅ​ក្នុង​ពិធី​បើកកិច្ចសន្ទនា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៧​ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាត់​ទុកថា APEC កំពុងឈរចំពោះមុខរាល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោក។ ដើម្បី APEC បន្តក្លាយ​ទៅជាតំបន់មានការតភ្ជាប់យ៉ាងខ្លាំងក្លា APEC ត្រូវកសាង ទស្សនវិស័យថ្មីក្រោយឆ្នាំ២០២០ សំដៅ​នាំ​មក​ឲ្យ APEC នូវតម្លៃនិងតួនាទីថ្មីក្នុង រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងតំបន់ដែលកំពុងមានការផ្លាស់ប្តូរ។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖

“កំណើននឹងមិនអាចស្ថិរភាពប្រសិនបើគ្មានការគ្របដណ្តបអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម។ ហើយ​កំណើន​នឹង​មិន​អាចស្ថិរភាពប្រសិនបើមិនជម្រុញការ កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់​សមត្ថភាព​ច្នៃប្រដិត​និង​ប្រកួតប្រជែង ទាំងខឿនសេដ្ឋកិច្ចផងនិងសហគ្រាសនានាផង។ កូនសោ​សម្រាប់​ជោគ​ជ័យ​ថ្មី​របស់​ APEC បច្ចុប្បន្នគឺត្រូវយកប្រជាជននិងសហគ្រាសជាស្នូលសម្រាប់ការអភិវឌ្ឍន៍”។
 
ជំនួប​សន្ទនានេះជាឱកាសដើម្បីអ្នករៀបចំផែនការមេគោលនយោបាយ អ្នក ជំនាញការរបស់ APEC ជួបពិភាក្សា​ដើម្បីបើកចេញគោលគំនិតថ្មីនិងវិធានការ កសាងទស្សនវិស័យ APEC ក្រោយឆ្នាំ២០២០ រួម​ចំណែក​​សំខាន់​ទៅក្នុងជោគជ័យ នៃសប្តាហ៍ជាន់ខ្ពស់ ដែលបានរៀបចំនៅទីក្រុង Da Nang (វៀតណាម) នាខែវិច្ឆិកា​ ខាងមុខ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ