07/09/2017 11:31 GMT+7 Email Print Like 0

បើកកិច្ចប្រជុំមិត្តភាពយុវជនវៀតណាម - ឡាវ ឆ្នាំ២០១៧


 បើកកិច្ចប្រជុំមិត្តភាពយុវជនវៀតណាម - ឡាវឆ្នាំ ២០១៧   

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី​៥៥ នៃ​ទិវាបង្កើតទំនាក់ទំ​នងការ​ទូតវៀតណាម - ឡាវ​ (ថ្ងៃទី​៥ ខែ​កញ្ញា​ ឆ្នាំ​​១៩៦២ - ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧​) ខួបអនុស្សាវរីយ៍​លើកទី ៤០​ ទិវា​ចុះហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​មិត្ត​ភាព​​ និងសហប្រតិបត្តិការវៀ​តណាម - ឡាវ នាព្រឹកថ្ងៃទី៦ ​ខែ​កញ្ញា ​នៅទីក្រុង​ហាណូយ ​បាន​ប្រារព្វ​ឡើង​ពិធី​បើក​កិច្ច​ប្រជុំមិត្ត​ភាព យុវជនវៀតណាម​ - ឡាវឆ្នាំ ២០១៧​​។​ នេះជាស​កម្មភាព​ជាក់​ស្ដែង​មួយ​ដែល​រួម​ចំណែក​ដល់​ការ​អប់រំ​យុវជន​នៃប្រទេស​ទាំងពីរ​អំពី​ចំណង​សាមគ្គីភាព​ជាពិសេស​រវាង​វៀត​ណាម និង​ឡាថ្លែងនៅ​ទីនេះ​ប្រធាន​គណៈ​កម្មា​​ធិការ​មជ្ឈិមសម្ព័ន្ធ​យុវជន​កុម្មុយនីស្ត ហូជីមិញ លោក Le Quoc Phong បាន​សង្កត់ធ្ងន់ថា៖
 
“ជំនាន់វ័យក្មេងនៃប្រទេស​ទាំងពីរមានមោទនភាពនិងកោតសរសើរ​ប្រវត្តិសាស្រ្ត​នៃការតស៊ូ​បដិវត្តន៍​យ៉ាង​ខ្លាំង​ក្លារ វាង​ប្រទេស​ទាំង​ពីរ អំពី​ចំណង​មិត្ត​ភាព​ជាពិសេស​រវាង​វៀត​ណាម​និង​ឡាវ​ដែល​បាន​បង្កើត​ឡើងដោយ​លោក​ប្រធាន​ហូជីមិញ និងលោកប្រធាន Cayxon Phom-vi Han, X​upha Nuvong ។ ហើយ​បាន​ថ្នាក់​ដឹកនាំនិង​ប្រជាជន​នៃប្រទេស​ទាំងពីរ​ពូន​ជ្រុំ ដើម្បី​ធ្វើឱ្យក្លាយ​ទៅជាទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃបា​ន​របស់​ប្រជា​ជាតិ​ទាំង​ពីរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ