22/08/2016 10:13 GMT+7 Email Print Like 0

បើកការប្រឡងសិល្បះល្ខោន Tuong និង​ល្ខោន​ចម្រៀង​ប្រជាប្រិយ​ជំនាញ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦​


បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦

ការប្រឡងសិល្បះល្ខោន Tuong និង ល្ខោនចម្រៀងប្រជាប្រិយជំនាញទូ​ទាំងប្រទេស​ឆ្នាំ​២០១៦ ត្រូវ​បាន​ប្រារព្វ​​ឡើង នាយប់​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Da Nang (ភាគ​កណ្ដាល​វៀត​ណាម)​។ ចូល​រួម​ការ​ប្រឡ​ង​លើក​នេះ មានសិល្បះករ​និង​នាដករចំ​នួន៧០០​នាក់ ពីក្រុមសិល្បះចំនួន១១ក្នុង​ទូទាំង​ប្រទេស។ វណ្ណកម្ម​ចូលរួមការ​ប្រឡង​លើកនេះ មានខ្លឹមសារ ស្ដីអំពីស្មារតីរបស់ជំនាន់ ជីដូន​ជីតា​ក្នុង​ប្រវត្តិ​សាស្ត្រ​កសាង​ និង ការពារមាតុប្រទេស និងសមិទ្ធិផលរបស់បក្សបដិវត្តន៍​វៀត​ណាម និង​ប្រជា​ជន​វៀត​ណាម​ក្នុងបុព្វ​ហេតុ​​ផ្លាស់​ប្តូរ​ថ្មី​ប្រទេស​ជាតិ។ សិល្បការិនី Nguyen Thi Hien ក្រុមសិល្បះចម្រៀង Bai Choi ខេត្ត Binh Dinh បាន​អោយដឹងថា៖

​“​ខ្ញុំស្រឡាញ់សិល្បះចម្រៀង Bai  Choi ណាស់។ ខ្ញុំចូលរួមការប្រឡងលើកនេះដោយ​មាន​គោលដៅផ្លាស់​ប្តូរ និង សិក្សា​រៀន​សូត្របទ​ពិសោធន៍​ពីបង ប្អូនសិល្បករនានា៕”

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ