16/11/2015 07:19 GMT+7 Email Print Like 0

បើកការដ្ឋានសាងសងគំរោងការណ៍៖ កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិ Da Nang


បើកការដ្ឋានសាងសងគំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិ Da Nang
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសងគំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះអន្តរជាតិ Da Nang។ គំរោងការន៍នេះមានទុន វិនិយោគចំនួន ៣៥០០ពាន់លានដុង ត្រូវបានកសាងលើផ្ទៃដី ២១ ពាន់ម៉ែត្រក្រឡា។ តាមគំរោងស្ថានីយ៍នេះអាចទទួលបានភ្ញៀវពី៤ដល់៦លាននាក់/ឆ្នាំ  បំរើភ្ញៀវចំនួន១៦០០នាក់/ម៉ោងកំពូល។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង គមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Nhat បានអោយដឹងថា៖

“ គំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិDa Nang បានជាក់ស្ដែងភាវូបនីយកម្មការតម្រង់ទិស និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ដំណាក់កាល ២០១១ និង២០២០។ នេះគឺជាគំរោងការណ៍ដើមដំបូងបានអនុវត្តតាមរបៀប សង្គមភាវូបនីយកម្ម ក្នុងវិស័យអាកាសចរណ៍៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ