31/10/2015 09:59 GMT+7 Email Print Like 0

បូកសរុបពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីប្រជុំកោះ Truong Sa និង Hoang Sa


អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan ថ្លែងមតិប្រារព្ធឡើងពិធីបូកសរុប (រូបថត៖TTXVN)

ក្នុងដំណាក់កាល២០១៣-២០១៥ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀត​ណាម​បាន​រៀប​ចំប្រកប​ដោយ​ប្រសិទ្ធិភាព​ពិព័រណ៍​ចំនួន​៤១ដែលតាំងបង្ហាញផែនទី​ និងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់​វៀត​ណាម - ភ័ស្តុ​តាង​ប្រវត្តិសាស្ត្រ និងគត្តិយុត្តិ” នៅខេត្តក្រុង​ចំនួន៣០ ស្រុកកោះចំនួន៩និង កម្លាំងប្រដាប់​អាវុធ​ចំនួន​២។ តាម​​នោះ រួមចំណែកអះអាងនូវអធិបតេយ្យភាព​របស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa លើក​កំពស់ ថែម​ទៀតការ​យល់ដឹង​របស់ក្រសួង​ស្ថាប័នទាំងឡាយ និងប្រជជនគ្រប់ស្រទាប់ ក្នុងបុព្វហេតុ​កសាង​ និងការពារមាតុប្រទេស។ នៅពិធីបូកសរុបនាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហាណូយ លោក Doan Cong Huynh ឲ្យដឹងថា៖

“តាមផែនការដែលបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តនោះ គឺយើងនឹងរៀបចំ​ពិព័រណ៍​នៅខេត្ត​ក្រុង​ទាំង​ឡាយ​នៅ​ទូ​ទាំង​ប្រទេស។ តាមនោះ ដើម្បីបម្រើការងារ​ព័ត៌មា​នកិច្ចការ​បរទេស យើង​នឹង​បើក​ទូលាយ​ពិព័រណ៍​នៅ​ប្រទេស​ចំនួន​៤ រួមមាន​រុស្ស៊ី បារាំង ឆែកនិង​អាមេរិក។ យើងខ្ញុំមានគោលបំណងថា អាណិកជន​វៀត​ណាម​នៅ​ឯ​នោះ​ នឹងជួយជ្រោមជ្រែងពិព័រណ៍នេះយ៉ាងសកម្ម”៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ