29/12/2020 19:52 GMT+7 Email Print Like 0

បូកសរុបការងារ របស់វៀតណាមនៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០២០

វៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវបណ្ដាភារកិច្ច ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ដំបូងនៃអាណត្តិបេសកកម្មរបស់ខ្លួន ដោយឆ្លើយតបនឹងគោលដៅ តម្រូវការនិងបាវចនា ដែលបានដាក់ចេញ ហើយមានការរួមវិភាគទានយ៉ាងសកម្មដល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ nhandan.com.vn)


នាព្រឹកថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងហាឡុង ខេត្ត ក្វាងនិញ ក្រុមការងារ អន្តរផ្នែកវៀតណាមទទួលបន្ទុកការចូលជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំបូកសរុប ការងាររបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ២០២០ ព្រមទាំង ពិភាក្សាលើទិសដៅនិងភារកិច្ចនាពេលខាងមុខផងដែរ។

ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេស លោក Le Hoai Trung បានអះអាងថា វៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវបណ្ដា ភារកិច្ច ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំដំបូងនៃអាណត្តិបេសកកម្មរបស់ខ្លួន ដោយឆ្លើយតបនឹងគោលដៅតម្រូវការនិងបាវចនា ដែលបានដាក់ចេញហើយមានការរួមវិភាគទានយ៉ាង សកម្មដល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។
អាស្រ័យហេតុនេះ ចូលរួមចំណែកដល់ការបង្កើតបរិយាកាសអន្តរជាតិដ៏អំណោយផលសម្រាប់ការអភិវឌ្ឍនិងសមាហរណកម្មរបស់ប្រទេសជាតិ ក៏ដូចជាជំរុញទំនាក់ទំនង ទ្វេភាគីដ៏ល្អប្រសើររវាងវៀតណាមជាមួយប្រទេសដទៃ ផងដែ។

លោកអនុរដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ នានា បង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មានក្នុងការងារ ស្រាវជ្រាវ ព្យាករណ៍ស្ថានភាព និងធ្វើសេនាធិការគោលនយោបាយ ឆ្ពោះ ទៅការសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បក្នុងឆ្នាំ២០២១ខាងមុខ៕


 

បណ្តាព័ត៌មានបានផ្សាយ