04/08/2019 09:54 GMT+7 Email Print Like 0

បូកសរុបកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅតំបន់ភ្នំភាគខាងជើង


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី
 

 នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុង Hoa Binh (ភាគខាងជើងវៀតណាម) បាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​បូក​​សរុបកម្ម​វិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី នៅតំបន់ព្រៃភ្នំភាគខាង​ជើង ក្នុងដំណាក់កាល​ឆ្នាំ ២០១០​- ២០២០ ។ 
 
លោក​​ឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ប្រធាន​គណៈកម្មាធិការ​ដឹកនាំនូវ​កម្ម​វិធី​គោល​ដៅជាតិ​សម្រាប់​ដំណាក់​​កាល​ឆ្នាំ ២០១៦-២០២០ អញ្ជើញធ្វើជាអធិបតី​នៃសន្និសីទ​នេះ។
 
អញ្ជើញ​ថ្លែង​មតិក្នុង​សន្និសីទ ឧបនា​យករដ្ឋមន្ត្រីលោក Vuong Dinh ​Hue បានស្នើ​អោយក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​​ជនប​ បន្តទទទួលបន្ទុក និ​ងរួមសហការជាមួយក្រសួងនិងមូល​ដ្ឋាន​នានា ដើម្បីបន្ត​កសាង​ជន​បទ​ថ្មី​នៅ​ក​ម្រិតឃុំនិងស្រុក ដោយផ្តល់អា​ទិភាពលើការកសាងជនបទថ្មីនៅកម្រិត​ភូមិ ព្រមទាំង​មាន​យន្ត​ការ​និង​ ​គោល​​នយោបាយជាក់លាក់សម្រាប់ បណ្តា​ខេត្តព្រៃភ្នំភាគខាងជើង បន្តជំរុញការ​កសាងជន បទថ្មី។
 
សូម​ជម្រាប​ថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីមក ជីវភាព​រស់​នៅទាំង​ខាងសម្ភារៈ​និង​ខាង​ស្មារតី​របស់​ប្រជា​ជ​ន​នៅ​តាម​តំបន់​ព្រៃភ្នំ​ភាគ​ខាង​ជើង​បាន​មាន​ការ​ផ្លាស់​​ប្តូរ​​គួរអោយកត់សម្គា​ល់។ ប្រ ជាជន​បានអនុវត្ត​ការផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​និង​អនុវត្ត​វិទ្យាសាស្ត្រ​និង​​បច្ចេក​វិទ្យា​ឡើង​វិញ  ធ្វើអោយជីវភាព​រស់នៅកា​ន់តែប្រសើរ​ឡើង​៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ