26/09/2015 09:23 GMT+7 Email Print Like 0

បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម


បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម

សន្និសីទ​បូកសរុបកម្មវិធីផ្ដើមគំនិតបង្ការ​ប្រឆាំង អំពើរពុករលួយ​វៀតណាម ​ដោយ​អធិការកិច្ច​រដ្ឋាភិបាល​សហការ ជាមួយធនាគារ​ពិភពលោក​រៀប​ចំ នាព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ នៅក្រុងហា​ណូយ។ អង្គ​សន្និសីទ​បានវាយ​តំលៃរាល់​លទ្ធផល ​ដែល​ទទួល​បាន​ដកចេញ​មេរៀន​បទ​ពិសោធន៍ និងឥទ្ធិពល​នៃកម្ម​វិធី​​ទាំង​មូល​ ចំពោះ​​កិច្ច​ការបង្ការប្រឆាំងអំពើរពុករលួយទន្ទឹម នឹងនោះវាយតំលៃទូទៅ​ឥទ្ធិពល​នៃកម្ម​វិធី ចំពោះ​កិច្ចការ​បង្ការ​ប្រឆាំង​ អំពើរពុករលួយនៅវៀតណាម។

លោកស្រី Le Thi Thuy អគ្គអធិការ​កិច្ចរង​រដ្ឋាភិបាល​បាន​ឲ្យដឹ​ង​ថា​៖ ​“គំរោង​ការភាគ​ច្រើន​បាន​អនុវត្ត​ម៉ឺងមាត់​លើក្រប​ខ័ណ្ឌទូលាយ​ ដោយមាន​មនុស្ស​ទទួលផល​ជាច្រើន ចូលរួ​ម​។ ផលិត​ផល​ច្នៃប្រ​ឌិត​ជាច្រើន​មាន​តំលៃ​អប់​រំ​ អំពីតម្លាភាពស្មោះ​ត្រង់។ ជា​ពិសេសគំរោង​ការជាច្រើន មានឥទ្ធិពលច្បាស់លាស់​បង្កើត​ការ​ផ្លាស់​ប្តូរសកម្ម​ក្នុង​ការយល់ដឹង និងសកម្មភាពរបស់សហគមន៍អំពីកិច្ច​ការ​បង្ការប្រឆាំង អំពើរពុករលួយ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ