18/04/2015 13:14 GMT+7 Email Print Like 0

បុណ្យសៀវភៅជ្រោមជ្រែងទិវាសៀវភៅវៀតណាមលើកទី២

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៥ នៅសួនឧទ្យាន Thong Nhat ទីក្រុងហាណូយ ក្រសួងព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀតណាមបានរៀបចំពិធីបើកបុណ្យសៀវភៅដោយប្រធានបទ “សៀវភៅពីមុននិងបច្ចុប្បន្ន”​ សំដៅ​ជ្រោម​​​ជ្រែងទិវាសៀវភៅវៀតណាម (ថ្ងៃទី ២១ មេសា)។ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន​អញ្ជើញ​ចូលរួម ព្រឹត្តិការណ៍នេះ។បុណ្យសៀវភៅក៏បានទាក់ទាញការចូលរួមរបស់ស្ដង់សៀវ​ភៅចំនួន ១៥០មក​ពី​ក្រុមហ៊ុនបោះពុម្ភចំនួន១០០លើទូទាំងប្រទេស ដោយមានសៀវភៅរាប់ម៉ឺន ក្បាល់ដ៏សម្បូរបែប។ ទិវា​សៀវ​ភៅ​​​វៀតណាម​ត្រូវបានរៀបចំឡើងនៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេស ទាក់ទាញការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​របស់​សធារណៈ ជនស្រឡាញ់ការអាន និងក្លាយទៅជាទិវាបុណ្យវប្បធម៌របស់សហគមន៍៕
 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ