02/03/2015 12:24 GMT+7 Email Print Like 0

បុណ្យសម្រស់តែនិទាឃៈរដូវ លើកដម្កើងរបរដាំតែប្រពៃណី

នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ នៅឃុំ Tan Cuong ទីក្រុង Thai Nguyen ខេត្ត Thai Nguyen បាន​ប្រព្រឹត្តបុ​ណ្យ​សម្រស់​តែនិទាឃៈរដូវ ដំបន់តែពិសេស Tan Cuong និទាឃៈរដូវឆ្នាំមមែសប្តស័កដោយមា​ន​ការចូលរួម​របស់​ប្រជា​ជនរាប់​ពាន់​នាក់នៅក្នុងនិងក្រៅខេត្ត។ បុណ្យសម្រស់តែនិទាឃៈរដូវ ត្រូវបានរៀបចំជា​ប្រចាំឆ្នាំសំដៅ​លើក​ដម្កើងដើមតែនិងរបរដាំដើមតែប្រពៃណីនៃដំបន់ដី Tan Cuong។ នេះក៏ជាឱកាសដើម្បីអ្នកដាំ ផលិត កែច្នៃ​តែនិងពិសេសគឺអ្នក​ផឹកតែ​និយមចូលចិត្តតែ Tan Cuong និយាយដោយឡែកនិងតែ Thai Nguyen និយាយ​​រួមបានជួបប្រាស្រ័យរៀនសូត្របទពិសោធន៍ទៀតផង៕
 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ