02/09/2016 11:37 GMT+7 Email Print Like 0

បុណ្យបាឡុងអន្តរជាតិឆ្នាំ ២០១៦ នៅតំបន់ខ្ពង់រាប Moc Chau

 
បុណ្យបាឡុងអន្តរជាតិឆ្នាំ ២០១៦ នៅតំបន់ខ្ពង់រាប Moc Chau (VOV)

នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុក Moc Chau ខេត្ត Son La ប៉ែកពាយ័ព្យវៀតណាម បុណ្យបាឡុងអន្តរជាតិជាលើកដំបូងឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើង។ សកម្មភាពនេះបានរួមចំណែកផ្សាព្វផ្សាយទេសចរណ៍​ បង្កើតឡើងផលិតផលទេសចរណ៍ថ្មីមួយដែលទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេស​​។  លោក Long Trung Tam អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Moc Chau បានឲ្យដឹងថា៖

 «បុណ្យបាឡុងអន្តរជាតិស្រុក Moc Chau​ ឆ្នាំ ២០១៦ ត្រូវបានស្រុក Moc Chau ត្រៀមរៀបចំផែនការពីយូរយាណាស់មកហើយ។ នេះគឺជាសកម្មភាពទេសចរណ៍ប្រថុយប្រថានដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅស្រុក Moc Chau។​ យើងខ្ញុំមានគោលបំណងនឹងអនុវត្តព្រឹត្តិការណ៍ដូច្នេះនាឆ្នាំជាបន្តទៀត ៕»

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ