18/02/2016 09:43 GMT+7 Email Print Like 0

បុណ្យតេតឆ្នាំវកអដ្ឋស័កនៅសាលាក្រុងប៉ារីស


ឯកអគ្គរដ្ឋទូតលោក Nguyen Ngoc Son វាយតំលៃខ្ពស់ ចំពោះ​ការជួយ​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹក​នាំ​ទីក្រុង​ប៉ារីស​ ដើម្បី​សហគមន៍ជ​ន​វៀត​ណាម​សម្របខ្លួននិងរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍របស់ទីក្រុង (រូបថត៖nhandan.com.vn)

សហគមន៍ជនវៀតណាម​នៅប៉ារីសមានឋានៈសំខាន់ មានការសម្រប​ខ្លួន​ដ៏ល្អចូល​ទៅសហគម​ន៍ ប្រទេសសាមី រក្សារឹងមាំ​វប្បធម៌​ប្រពៃណី ព្រមទាំង​សកម្មអភិវឌ្ឍន៍​សេដ្ឋកិច្ច។ នេះជាការអះអាង​របស់អភិបាល​ក្រុង​ប៉ារីស លោក​ស្រី Anne Hidalgo នៅពេលអញ្ជើញមក ទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ករួម ជាមួយសហ​គមន៍​ជនវៀត​ណាម​នៅសាលា​ក្រុង​ប៉ារីស នាយប់ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។ រីឯខ្លួនវិញ ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅបារាំង​លោក Nguyen Ngoc Son បានឲ្យដឹងថា៖​ “ក្នុង​ជោគជ័យ​និមួយៗ​របស់​ប្រទេសជាតិ​វៀត​ណាម សុទ្ធតែមា​ន​ការ​រួមវិភាគ​ទាន​ដ៏សំខាន់ របស់អាណិកជននៅលើទូទាំងពិភពលោក ក្នុងនោះមានសហគមន៍ជន​វៀតណាម​នៅបារាំង​ទៀតផង។ យើងខ្ញុំគោរពអស់ពីចិត្តពីថ្លើមចំពោះការរួមវិភាគ​ទាន របស់​សហគមន៍​ជន​វៀត​ណាម នៅបារាំងក្នុង​បុព្វហេតុអភិវឌ្ឍន៍​ប្រទេសជាតិ​ការពារ​អធិបតេយ្យភាព​ដែន​ដី រក្សា​និង​ពង្រីកអត្ត​សញ្ញាណ​វប្បធម៌​ជាតិ។ សកម្ម​ភាពជាច្រើនដែលយើងខ្ញុំរៀបចំ​ឬចូលរួមក្នុង​ឆ្នាំ២០១៥​កន្លងទៅ បានសរឲ្យ​ឃើញ​ថា ការ​ឆ្ពោះទៅស្រុក​កំណើត មាតុ​ប្រទេសជា​ប្រពៃណីដ៏ថ្លៃថ្លាតាំង​ពីយូរ​យាណាស់​មក ​ហើយ​របស់​ប្រជាជា​តិ​វៀត​ណាម​ ហើយ​ប្រពៃណីនេះ កំពុងត្រូវបានសហគមន៍ជនវៀតណាម នៅបារាំងរក្សានិងពង្រីក”។

ក្នុងពេលនោះ ក្រោមប្រធានបទ “និទាឃរដូវនៅភូមិ” កម្មវិធីទទួលបុណ្យតេត របស់សហគមន៍ជនវៀតណាម នៅ Pavillon Baltard ជាយរដ្ឋ​ធានីប៉ារីស ទើបនឹង​បានប្រព្រឹត្ត​ទៅយ៉ាង​ផុលផុស ​និង​ពោរពេញ​ទៅដោយ​ពណ៌ប្រ​ពៃណី​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ