25/12/2018 10:59 GMT+7 Email Print Like 0

បុណ្យណូអែលសុខសាន្តត្រាណ ជាសក្ខីភាពសេរីភាពខាងជំនឿសាសនា


 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅជូនពរជនរួមជាតិគ្រឹស្តសាសនិកនៅទូទាំងប្រទេស

 ណូអែល​គឺជាពិធីបុណ្យដ៏នក្ខត្តឫក របស់គ្រឹស្តសាសនិកនៅទូទាំងភពផែនដី។ នាប៉ុន្មានថ្ងៃនេះ ប្រជាជន​ជា​គ្រឹស្ត​សាសនិក​វៀតណាម បាននឹងកំពុងទទួល​ក្ដីសប្បាយរីករាយ នៃបុណ្យណូ​អែល ដោយ​មាន​ការសាក​សួរសុខ​ទុក្ខ និ​ងជូនពររបស់ស្ថាប័ន រដ្ឋអំណាច ​និងប្រជាជនគ្រប់សាសនាផ្សេងនៅតាមខេ​ត្ត ក្រុង​នានា។ ការយក​ចិត្ត​ទុក​ដាក់​ ការលើកទឹកចិត្ត និង​ការចែករំលែករបស់ស​ហគមន៍ ក្នុងសង្គម​បានធ្វើ​ឲ្យជីវភាព​រស់នៅខាង​ជំនឿសាសនា​ របស់គ្រឹស្តសាសនិកកាន់តែ​ល្អប្រពៃ។
 
​ចាប់តាំង​ពីខែធ្នូ គ្រឹស្តសាសនិកនៅគ្រប់សហគមន៍កាតូលិក​បានត្រៀមរៀបចំ រាត្រីបុណ្យណូអែល (​ថ្ងៃទី ២៤ ខែធ្នូ) យ៉ាងរី​ករាយ។ ។ នាប៉ុន្មាថ្ងៃនេះ ថ្នាក់ដឹកនាំបក្ស​ រដ្ឋ រណសិរ្សមាតុភូមិ រ​ដ្ឋអំណាចគ្រប់​ជាន់ថ្នាក់ និង​អ្នក​កាន់​​សាសនានានា បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យណូ​អែលចំពោះគ្រឹស្តសាសនិក​
 
បុណ្យណូ​អែលសុខសាន្តត្រាណ
 
នារដូវបុណ្យណូអែល គ្រប់សហគមន៍កាតូលិកចំណុះភូមិសាស្ត្រកាតូលិក ខេត្ត Ninh Binh ត្រូវ​បាន​តុប​តែង​លម្អ​យ៉ាងល្អ​ឆើតឆាយ​។ តាមវិថីទាំងអស់ទៅកាន់ ​ប៉ាវាស់ Phat Diem នៅទីរួមខេត្ត K​im Son ខេត្ត Ni​nh Binh គឺត្រូវ​បាន​តុបតែងលំអរដោយភ្លើង​ និងផ្កា។ បូជាចារ្យ ​  Nguyen Van Giao ប្រធាន​គណៈ​កម្មាធិការ​សាមគ្គីការ​តូលិក​ខេត្ត​ Ninh Binh បានឱ្យដឹង​ថា៖
 
“ដោយ​សារមានទីតាំងជាមជ្ឈមណ្ឌលនៃ ភូមិសាស្ត្រកាតូលិក ខេត្ត Ninh Binh នោះ ដូច្នេះ​ហើយ​បាន​ជាបាន​ជាបរិយាកាស​បុណ្យណូអែលនៅទីនេះរស់រវើកណាស់​។ ជារៀងរាល់ឆ្នាំ យើងខ្ញុំបានតុ​បតែងលំអរ និងទទួល​បុណ្យណូអែល​យ៉ាងស​ប្បាយរីករាយ។ យើងខ្ញុំយល់ដឹងថា ​នេះគឺជាបុណ្យធំបំផុតរបស់សមាគ​មគ្រឹស្តសាសនិក។ រដ្ឋអំណាច​គ្រប់ជាន់ថ្នាក់ និង​មនុស្សគ្រប់​រូបគឺសុទ្ធ​តែគាំទ្រយើង​ខ្ញុំក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ដ៏នក្ខត្តឫក​នេះផង​ដែរ”។
 
នារដូវបុណ្យណូអែលឆ្នាំនេះ​​មានគ្រួសារ​ជាច្រើននៃសហគមន៍កាតូលិករបស់វៀតណាម បានរួចផុតពីភាព​ក្រីក្រ​។ សហគមន៍​​គ្រឹស្តសាសនិក​បានកសាង​សហគមន៍កាតូលិក​យ៉ាងសកម្ម កសាងជនបទថ្មី និ​ងនគរអរិយ្យធម៌។ ​អេវ៉ែក  Tran Xuan Manh ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាពកាតូលិកវៀតណាម​ បានមានប្រសាសន៍ថា៖

“នា​រដូវបុណ្យណូអែលឆ្នាំនេះ គ្រឹស្តសាសនិកមានក្ដីសប្បាយរីករាយណាស់។ យើង​ខ្ញុំនឹង​ខិតខំ​ប្រឹង​ប្រែង​ប្រារព្ធ​ពិធីបុណ្យ​នេះប្រកបដោយភាពសុខសាន្តត្រាណ សុ​វត្ថិភាព ​និង សន្សំសំចៃ។​យើងខ្ញុំនឹងផ្ដោតសំខាន់លើផ្នែកព្រ​លឹង ដោយសា​រមនុស្សយើង បើមានសេចក្ដីសុខក្នុងចិត្តទើបជីវភាពរ​ស់នៅប្រកបដោយសុភម​ង្គល។ អ្នកកាន់​សាសនា​គ្រប់​រូបគប្បីសាមគ្គីគ្នា ដើម្បីកសាងប្រទេ​សជាតិខ្លាំងមាំមួន ប្រជាជនសម្បូធូធា​រ សង្គម​យុត្តិធ៌ ប្រជាធិបតេយ្យ ​និងអរិយធម៌ផងដែរ​”។

បុណ្យណូអែ​លពោរពេញទៅដោយភាពកក់ក្ដៅ

ឧបនាយក​រដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បាន​អញ្ជើញទៅជូនពរ​ជនរួមជាតិ​គ្រឹស្តសាសនិក​នៅទូទាំងប្រទេសចាប់ពីថ្ងៃ​ទី ១៥ ខែធ្នូមក។ ​ទន្ទឹមនឹង​នេះថ្នាក់ដឹក​នាំគណៈ​កម្មាធិការរណសិរ្ស​មាតុភូមិ​វៀត​ណាម​គ្រប់​ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និងរដ្ឋ​អំណាចខេត្ត ក្រុងនា​នាក៏​បាន​អញ្ជើញ​ទៅសាកសួរ​សុខ​ទុក្ខ និងជូនពរអ្នកមុខអ្នកកា​រ និងប្រជាជនគ្រឹស្តសាសនិកនៅទូ​ទាំងប្រទេសផងដែ​រ។ នេះមិន​ត្រឹមតែជាភារ​កិច្ច និងមនោសញ្ចេតនារបស់​បក្ស រដ្ឋ កម្មភិបាល ក្រ​សួង ស្ថាប័នក្នុ​ង​ប្រព័ន្ធ​នយោបា​យប៉ុណ្ណោះទេ​ ថែមទាំងជាមនោសញ្ចេតនារបស់​ប្រជាជនគ្រប់រូបចំពោះសហគមន៍គ្រឹស្ត​សាសនា​ទៀត​ផង​។ អេវ៉ែក ​Nguyen Xuan An នៅ episcopalis sedes Phat Dien បាន​ឲ្យដឹងថា៖

 
 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅជូនពរជនរួមជាតិគ្រឹស្តសាសនិកនៅទូទាំងប្រទេស

“រាល់ការ​ប្រជុំជីវភាព​ខាងសាសនារបស់យើង​ខ្ញុំ គឺទទួលបាន​ការគាំទ្រ​របស់ថ្នាក់​ដឹកនាំ​គ្រប់ជាន់​ថ្នាក់​។ ហេតុ​ដូច្នេះ​ ​រាល់សកម្មភាពទាំងនេះត្រូវបាន ប្រា​រព្ធឡើងយ៉ាងងាយស្រួ​ល។ យើងខ្ញុំបាន​ឃើញថាទំនាក់​ទំនងរ​វាងភាគី​​ទាំងពីរពិត​ជាជិតស្និទ្ធិណាស់។ ម៉្យាង​វិញទៀត យើងខ្ញុំក៏ទទួលបានការឧបត្ថម្ភរបស់​ស្ថានប័ននានា ជាពិ​សេស​គឺ​រដ្ឋអំណាចក្នុងការ ប្រារព្ធពិធី​បុណ្យនេះផងដែរ”​។

បុណ្យណូអែល ឆ្នាំ២០១៨ បានខិតជិតមកដល់ហើយ។ ពិធីបុណ្យសុខសាន្តត្រាណ និង​កក់ក្ដៅរ​បស់​ប្រជាជន​គ្រឹស្តសាស​និកចំនួ​ន ៧ លាននាក់បាន​សរឲ្យឃើញ​នូវភាព​សម្បូរ​សប្បាយ​ក្នុងជីរភាព​រស់នៅខាង​ជំនឿសាសនា​នៅវៀត​ណាម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ