27/12/2018 11:23 GMT+7 Email Print Like 0

បិទបញ្ចប់សន្និបាតលើកទី ៩ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ Phương Hoa/TTXVN)

 ក្រោយរយៈពេល២ ថ្ងៃធ្វើការមក នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៨ សន្និបាតលើកទី ៩ គណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាមនីតិ កាលទី ១២ សម្រេចរបៀបវារៈទាំង​មូល ដែលបានដាក់ចេញ។
 
នៅទី​នេះ អង្គសន្និបាតបានផ្ដល់មតិសំខាន់ៗជាច្រើន។ ការិយាល័យ​នយោបាយ​បាន​ទទួល​យកនូវមតិ​យោបល់​របស់​មជ្ឈិម​ ហើយ គណៈកម្មាធិការមជ្ឈិមបក្ស​បានឯកភាពគ្នាយ៉ាងខ្ពស់ អ​នុម័ត​លើសេចក្ដី​សម្រេច​ចិត្ត​របស់​សន្និបាត​។ ម៉្យាង​វិញទៀត អង្គសន្និបាត​បានបោះឆ្នោត​សម្ងាត់​ដោយ​ឧទ្ទេសនាម​កម្មាភិបាល​នៃ​គណៈ​កម្មាធិការ​​មជ្ឈិមបក្សអាណត្តិពីឆ្នាំ២០២១ ដ​ល់ឆ្នាំ២០២៦។
 
អញ្ជើញថ្លែង​នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់​ធ្ងន់សារ​ជាថ្មីថា​ កម្មា​ភិបាល និងកិច្ចការកម្មាភិបាលគឺមានសារៈសំខាន់ណាស់ ​ពោលគឺ​ត្រូវអនុត្តន៍​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាប្រចាំ​ប្រក​ដោយប្រសិទ្ធភាព សំដៅកសាងជួរកម្មាភិបាលមា​នចរិយាសម្បត្តិ សមត្ថភាព កិត្យានុភាព។ ក្នុង​កិច្ច​​ការកម្មភិបាល​នោះ ការរៀបចំកម្មាភិបាលគឺមានអត្ថន័​យសំខាន់ណាស់ ក្នុងការ​ធានាកិច្ចការកម្ម​ភិបាលមាន​របៀបរាបរយ​ ក៏ដូចជាឆ្លើយតបនឹងតម្រូវការនាពេលខាងមុខ​ផងដែរ​។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន និង​បក្សគឺ​ជា​ចម្បង​ ហើលយកិត្តិយសគឺជាប្រការពិសិដ្ឋដ៏ ថ្លៃថ្លាបំផុតចំពោះមនុស្ស។ ហេតុដូច្នេះហើយ មនុស្សគ្រប់​រូប​គប្បី​ប្រយុទ្ធ​ប្រឆាំង​នឹងឧបាយកល ទស្សនៈសុខឆ្គងរបស់អនុ​ភាពអមិត្ត។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ Nguyen Phu Trong បាន​លើក​ឡើងយ៉ាងច្បាស់ថា​៖
 
“ឆ្នាំ ២០១៩ គឺមានសារៈសំខាន់ណាស់​ក្នុងការ​អនុវត្តន៍​ដោយជោគជ័យ​នូវសេចក្ដី​សម្រេចចិត្ត​នៃ​មហាសន្និបាត​លើកទី​ ១២ របស់បក្ស និ​ងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេ​ល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១​៦ ដល់ឆ្នាំ២០២០ ក៏ដូ​ចជា​ត្រៀម​រៀបចំសម្រាប់មហាសន្និបាតលើកទី ១​៣ របស់បក្សផងដែរ។ ដូច្នេះ ស​មាជិក សមាជិការមជ្ឈិម ប្រ​ជាជន​ និងយុទ្ធជននៅទូទាំងប្រទេសគប្បីស្រុះចិ​ត្តគំនិតគ្នា ពង្រីកសមិទ្ធិផលដែលទទួលបានក្នុងឆ្នាំ​២០១៨ដើម្បីបន្ត​អនុវត្តន៍ល្អ​នូវរាល់សេចក្ដីសម្រេចចិត្តរបស់មជ្ឈិម​ រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំង​បង្កើត​កម្លាំង​ចល​ករ​ថ្មី សំដៅសម្រេចដោយជោគជ័យ​នូវរាល់គោលដៅ  ភារកិច្ចក្នុងឆ្នាំ២០១៩ ក៏ដូ​ចជាភារ​កិច្ច​ទាំង​អស់​ដែល​មហាសន្និបាត​លើកទី ១២ បានដាក់ចេញផងដែ​រ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ