10/03/2015 11:28 GMT+7 Email Print Like 0

បិទបញ្ចប់ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ២០១៥

ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន បិទបញ្ចប់នាយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ ពិធីបុណ្យនេះ ជាសកម្មភាពជាក់ស្ដែងសំដៅរំលឹក ខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ អបអរសាទរ៤០​ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៥) ។ ក្នុងរយៈ ពេល២ថ្ងៃប្រព្រឹត្តទៅ ពិធីបុណ្យនេះបានទាក់ទាញមនុស្សចំនួន៤២ពាន់នាក់មក ចូល​រួម​។ លោក La Quoc Khanh នាយករងមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យ ដឹងថា៖
នេះមិនត្រឹមតែជាពិធីបុណ្យអាវផាយសំរាប់បងប្អូននារីប៉ុណ្ណោះទេ ថែមទាំងសំរាប់មនុស្សគ្រប់រូប ក្នុង​បំ​ណង​​លើកដម្កើងតំលៃជាប្រពៃណីវប្បធម៌ ដែលត្រូវបានបង្ហាញតាមអាវផាយវៀតណាម។ប្រជាជននៅ​ទី​ក្រុង​​មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីបុណ្យនេះ។វាបានបិទបញ្ចប់ប្រកបដោយជោគជ័យ”៕                                 
 
                                 Ha Khanh អ្នកយកព័ត៏មាននៃ VOV ប្រចាំនៅទីក្រុងហូជីមិញ
បណ្តាព័ត៌មានបានផ្សាយ