10/10/2020 11:29 GMT+7 Email Print Like 0

បិទបញ្ចប់សន្និបាតលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបិទសន្និបាតមជ្ឈឹមលើកទី ១៣ (នីតិកាលទី ១២) (រូបថតៈ VGP/Nhat Bac)
 

ក្រោយរយៈពេល ៥ ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការមជ្ឈឹមបក្ស សន្និបាតលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបើកសម័យប្រជុំបិទបញ្ចប់ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

នៅក្នុងសុន្ទរកថាបិទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងជនរួមជាតិ ក៏ដូចជាយុទ្ធជនទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយធានាថា សេដ្ឋកិច្ចនៅតែទទួលបានកំណើនវិជ្ជមានជាង ២% ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ ទន្ទឹមជាមួយគ្នានេះ វប្បធម៌សង្គមបានបន្តរីកចម្រើន ហើយសន្តិសុខសង្គម សុខុមាលភាពសង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធានា។ កិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងបរិបទនៃជំងឺរាតត្បាតនៅតែបន្តទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទាំងអស់នេះបានបង្កលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ទាក់ទងនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា៖ “ត្រូវធ្វើការពិនិត្យយ៉ាងត្រឹមត្រូវនូវច្បាប់ យន្ដការ គោលនយោបាយនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត ដើម្បីជៀសផុតពីកំហិតនិងភាពទន់ខ្សោយនៃខឿនសេដ្ឋកិច្ច។ ជាមួយគ្នានេះ លើកកម្ពស់ការបើកចំណាយដើមទុនវិនិយោគសាធារណៈ រួមទាំងកៀរគរនិងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព នៃគ្រប់ផ្នែកសេដ្ឋកិច្ចនិងសង្គមទាំងអស់។ ជាពិសេស ជួយឧបត្ថម្ភដល់វិស័យ សហគ្រាសនិងពលករ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជា លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនិងប្រជាជនដើម្បីអភិវឌ្ឍផលិត កម្មនិងអាជីវកម្មក្នុងប្រទេសផងដែរ”។

ទាក់ទងនឹងការងារត្រៀមរៀបចំកម្មាភិបាល អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃថា សន្និបាតមជ្ឈឹមលើកនេះបានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ មានភាពត្រឹមត្រូវ មានទំនួលខុសត្រូវ លើបញ្ជីឈ្មោះកម្មាភិបាលសម្រាប់បោះឆ្នោតចូលគណៈកម្មាធិការមជ្ឈឹមបក្ស និងគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី XIII រួមទាំងជម្រើសផ្សេងៗទៀតផង។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា សន្និបាតលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយលោកក៏បានស្នើរឲ្យរៀបចំការអនុវត្តល្អនៃសេចក្តីសម្រេចចិត្តនៃសន្និ បាតមជ្ឈឹមលើកទី ១៣ ដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ក៏ដូចជាបន្តបំពេញល្អការងាររៀបចំកម្មាភិបាល សម្រាប់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី XIII  រួមចំណែកធានានូវជោគជ័យនៃមហាសន្និបាតលើកទី XIII របស់បក្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ