10/03/2016 09:42 GMT+7 Email Print Like 0

បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម


បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

ក្រោយរយៈពេលជិត៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព​របស់​ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបិទបញ្ចប់សម័យ​ប្រជុំលើក​ទី៤៦។ ថ្លែង​មតិ​នៅទី​នេះ ប្រធានរដ្ឋ​សភា​លោក Nguyen Sinh Hung បានអះអាងថា៖ បណ្ដាសមិទ្ធិផលដែលទទួលបាន​របស់​រដ្ឋស​ភា នីតិកាល​ទី១៣ ដំបូង​បង្អស់គឺដោយសាររដ្ឋសភា បានពង្រីកប្រជាធិ​បតេយ្យ​ជិត​ស្និទ្ធិ ជាមួយ​ប្រជាជន និង​បាន​ប្រជាជន​គាំទ្រ ស្រុះចិត្ត​គំនិត៖

“​ត្រូវអះអាងថា៖ ប្រជាជនស្រុះចិត្តគំនិត ប្រជាជនគាំទ្រ ប្រជាជនផ្តល់មតិ​ប្រជាជន​ឃ្លាំមើល បាន​ជា រដ្ឋសភា​ទើប​បំពេញ​ភារកិច្ច​បានល្អ​។ យើងបានជ្រួត​ជ្រាប​គោល​ជំហរ​នេះ ធ្វើបានដូច្នេះ ទើបបង្កើតបាន​កម្លាំង​របស់​រដ្ឋស​ភា។ ខ្ញុំ​ចាត់​ទុកនេះ​ គឺជាមេរៀនដ៏ជ្រាលជ្រៅ។”

​ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិអំពី​ការត្រៀម​រៀប​ចំសម័យប្រជុំលើក​ទី១១ រដ្ឋសភា​នីតិកាលទី​១៣ នឹងប្រារព្វឡើង​នាថ្ងៃទី២១ ខែ​មិនា​ខាងមុ​ខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ