22/12/2015 09:31 GMT+7 Email Print Like 0

បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ


បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ

ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ ២០១៥ ដោយប្រ​ធាន​បទ៖ ទីក្រុងហូជីមិញ​-៤០​ឆ្នាំកសាង អភិវឌ្ឍន៍​និង​ធ្វើសមាហរណ​កម្ម ត្រូវបានបិទបញ្ចប់​ប្រកប​ដោយជោគជ័យ នាថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ។ គណៈ​ចាត់តាំងបាន​ជ្រើស​រើស និងប្រគល់ជូនរង្វាន់​អោយវណ្ណកម្មឆ្នើមចំនួន៣ សំរាប់​អ្នកនិពន្ធ Do The Thinh អ្នក​និពន្ធ Ngo Liem និង​អ្នកនិពន្ធ Fabian Saeren ( បែលហ្ស៊ីក)។ ក្រៅពី​នោះ គណៈ​ចាត់​តាំង​ក៏បាន​ប្រគល់​ជូន​រង្វាន់​លើក​ទឹកចិត្ត​ចំនួន៤ សំរាប់អ្នកនិពន្ធ​ផ្សេងៗទៀតផង។

​ត្រូវបានបើកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែ​ធ្នូ ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទី​ក្រុងហូជីមិញ មាន​ការ​ចូល​រួម​របស់​អ្នក​និពន្ធ​ចំនួន៥០​នាក់ នៅក្នុងនិងក្រៅប្រ​ទេស។ វណ្ណកម្មទាងនេះបានបង្ហាញ​អំពីរូប​ភាពទីក្រុងហូជីមិញ កំពុង​ផ្លាស់​ប្តូរ​ថ្មី​ពីមួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងឆ្ពោះទៅអនាគត​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ