29/08/2018 12:11 GMT+7 Email Print Like 0

បាល់ទាត់វៀតណាមបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងនៅ ASIAD


 កីឡាករបាល់ទាត់ក្រុមជម្រើសជាតិ U 23  វៀតណាម Van Toan

 នាយប់​ថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបរុស U23 វៀតណាម បាន​ឈ្នះ 1-0 លើ​ក្រុម​​បាល់​ទាត់ជម្រើសជាតិផ្នែកបរុស U23 ស៊ីរី ក្នុងវគ្គ ផ្ដាច់ព្រ័ត្រ កីឡាបាល់ទាត់៨ក្រុមនៅ ASIAD 18 ។ ដោយ​ទទួល​បាននូវជ័យជម្នះ ជាប្រវត្តិសាស្ត្រ នេះ ក្រុមកីឡាអូឡាំ ពិកវៀតណាម បានឈានចូល វគ្គផ្តាច់ព្រ័ត្រ ពាក់​កណ្តាល​ កីឡាបាលទាត់ភេទបរុសជា លើកដំបូង នៅ ASIAD 2018 ដោយប្រកួតជាមួយ ក្រុមបាល់​ទាត់​ជម្រើ​ស​​ជាតិ​ផ្នែកបុរសកូរ៉េ​ខាងត្បូង។
 
បញ្ចប់​ការប្រកួតតង់ទី២ ក្រុមបាល់ទាត់ U23 វៀតណាមស្មើនឹងក្រុមបាល់ទាត់ U23 ស៊ីរី 0-0 ។  ក្នុងនាទី ១០៩ នៃតង់​ទី ២ បន្ថែមម៉ោង កីឡាករខ្សែប្រយុទ្ធ Van Toan បានទាត់បញ្ចូលទីក្រុមកីឡាបាលទាត់ស៊ីរី១គ្រាប់ ដែលនាំ​មកនូវជ័យ ជំនះជូនក្រុមបាល់ទាត់ U23 វៀតណាមដើម្បីឈានចូលដល់វគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ ។ កីឡាករ​ខ្សែការពារ Nguyen Quang Hai បានឲ្យដឹងថា៖
“ខ្ញុំនិង​ក្រុមកីឡាបាល់ទាត់ទាំងអស់មានអារម្មណ៍ សុភមង្គលចំពោះជ័យ ជម្នះ ហើយ​នេះគឺ​ជាការប្រកួត​ដែលក្រុម​បាល់ទាត់ទាំងអស់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីនាំមក​នូវសេចក្តី​សប្បាយ​រីក​រាយ​ជូន​អ្នក​គាំទ្រ​។​ ប៉ុន្តែមិនទាន់ ឈប់នៅត្រឹមនេះទេក្រុមបាល់ទាត់ទាំងអស់នឹងខិតខំប្រឹងប្រែង និង យកចិត្តទុក ដាក់​បន្ថែម​ទៀតសម្រាប់​ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ »។
 
នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បានកោតសរសើរចំពោះ គ្រូបង្វឹក លោក Park Hang Seo រួម​ទាំង​គណៈកម្មការ​គ្រូបង្វឹក និងកីឡាករ បាលទាត់ទាំង អស់នៃក្រុមជម្រើសជាតិអូឡាំពិកវៀតណាម។ តាម​រយៈ​វិទ្យុ​សម្លេង​វៀតណាម ទូរទស្សន៍វៀតណាម ទូរទស្សន៍ឌីជីថល VTC លោក Nguyen Xuan Phuc បាន ជូនពរ​ចំពោះ​ជ័យជម្នះរបស់គណៈកម្មការគ្រូ បង្វឹក និងកីឡាករបាល់ទាត់ទាំងអស់ នៃក្រុម​ជម្រើស​ជាតិ​អូឡាំពិក​វៀត​ណាម​។ វិទ្យុសម្លេងវៀតណាមបានសម្រេចប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ៥០០ លានដុង ជូនក្រុម​កីឡា​អូឡាំពិក​វៀត​ណាម បន្ទាប់ពីទទួលបានជ័យជំនះ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាបាលទា​ត់​ផ្នែក​បុរស​ ASIAD​ 18 ។
 
ទន្ទឹមនឹងនេះសារព័ត៌មានអន្តរជាតិក៏កោតសរសើរចំពោះជ័យជម្នះនៃកីឡាអូឡាំពិកវៀតណាម។ «​គេបន្ត​ទទួល​បាន​នូវ​ជោគជ័យទៀត» គឺជាចំណងជើងដែល បាន ​បង្ហោះឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រុម​​ហ៊ុន​ Fox Sports Asia បន្ទាប់​ពីក្រុមអូឡាំពិកវៀតណាមបានឈ្នះមកលើក្រុមអូឡាំពិកស៊ីរីក្នុងវគ្គ ពាក់​កណ្តាល​​ផ្តាច់ព្រ័​ត្រ កីឡាបាល់ទាត់ ​។
 
Fox Sports Asia បានអះអាងថា ក្រុមអូឡាំពិកវៀតណាមនឹងក្លាយទៅជាថ្នាំ សាក​ល្បង​ពិតប្រាក​ដសំរាប់​កីឡា​អូឡាំពិក​កូរ៉េខាង​ត្បូងខណៈពេលដែលក្រុម១មានប្រៀបខ្លាំ​ងខាងប្រយុទ្ធ និ​ងក្រុមមួយ​ទៀតមាន​ប្រៀបខ្លាំង​ខាង​ការ​ពារ ផងដែរ។នៅគេហទំព័​ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីមា​នអត្ថបទ​មួយ មាន​ចំណង​ជើង​ថា "កីឡាករ​បាល់ទា​ត់ Van Toan បានធ្វើឱ្យអូឡាំពិកវៀតណាម ឈានចូលក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ " ​។ អត្ថបទ​នេះបាន​លើកឡើង ពីវិធីសាស្រ្តសមហេតុសមផលរបស់គ្រូប​ង្វឹកអូឡាំពិកវៀតណាម លោក  ​Park Hang-seo​ រួមជាមួយស្នាដៃឆ្នើមរបស់វៀតណាមដោយមិនទាន់មានក្រុមណាមួយ ទាត់បញ្ចូលទីរបស់ខ្លួន នៅ ASIAD 2018​ នោះ​ឡើយ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ