បាល់ទាត់វៀតណាម ជាលើកដំបូងដណ្ដើមបានសិទ្ធិចូលរួម U២០ World Cup ២០១៧

កីឡាករវ័យក្មេងនិងគ្រូបង្វឹកក្នុងក្រុម U១៩ ជម្រើសជាតិវៀតណាមសំដែងក្ដីសប្បាយរីករាយចំពោះស្នាដៃប្រវត្តិសាស្ត្រនេះ (រូបថត៖VFF)
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ក្នុងវង់ជម្រុះមួយភាគបួនជុំផ្ដាច់ព្រ័ត្របាត់ទាត់U១៩ ទ្វីបអាស៊ីឆ្នាំ២០១៦ ក្រុម U១៩ ជម្រើសជាតិវៀតណាម បានឈ្នះលើក្រុមU១៩ប្រទេសម្ចាស់ផ្ទះ Bahrain ដោយលទ្ធផល១-០។ ជ័យជំនះនេះបានធ្វើឲ្យអ្នកគាំទ្របាត់ទាត់វៀតណាម នឹងនរចិត្តយ៉ាងខ្លាំង។ ដោយជ័យជំនះនេះ ក្រុមបាល់ទាត់ U១៩ ជម្រើសជាតិវៀតណាម បានបង្កើតឡើងប្រវត្តិសាស្ត្រ ដោយសារដណ្ដើមបានសិទ្ធិចូលរួមវគ្គផ្ដាច់ព្រ័ត្រ U២០ World Cup ២០១៧ ជាលើកដំបូង។ ការដែលក្រុម U១៩ វៀតណាមឈានដល់វង់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃវគ្គប្រកួត U១៩ ទ្វីបអាស៊ី តាមនោះដណ្ដើមបានសំបុត្រចូលរួម U២០ World Cup ជាការភ្ញាក់ផ្អើលធំមួយនៃវគ្គប្រកួតលើកនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម