13/11/2016 14:23 GMT+7 Email Print Like 0

បារាំងរំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងករណីភេរវកម្មនាថ្ងៃទី១៣ វិច្ចិកា ឆ្នាំ២០១៥


ប្រធានាធិបតីបារាំងលោក Francois Hollande អំពាវនាវឲ្យប្រជាជនបង្ហាញនូវចំណងសាមគ្គីភាពជាតិក្នុង
សង្គ្រាមប្រឆាំងភេរវកម្ម (រូបថត៖Reuters)

គម្រប់ខួបមួយឆ្នាំពេញក្រោយពីកើតមានឡើងករណីវាយប្រហារភេរវកម្ម នាយប់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ​២០១៥ នៅរដ្ឋធានីប៉ារីសនោះ សកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ទជាច្រើននឹងត្រូវបានរៀបចំឡើងនៅក្រុងប៉ារីស​និង​តំបន់ជុំវិញ។ ព្រឹត្តិការណ៍ដំបូងនោះគឺការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិបារាំងជាមួយនឹងក្រុម​ជម្រើស​ជាតិស៊ុយអែត ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី១១ វិច្ចិកា នៅកីឡាដ្ឋាន Stade de France ទីក្រុង Saint Denis ជាយរដ្ឋធានីប៉ារីស។មួយឆ្នាំមុននេះ ភេរវករចំនួន ៣នាក់បានមានឧបាយកលធ្វើការវាយប្រហារដោយគ្រាប់បែកនៅ ក្នុងកីឡាដ្ឋាននេះនៅពេលកំពុងប្រព្រឹត្តទៅការប្រកួតបាល់ទាត់រវាងបារាំងនិងអាល្លឺម៉ង់​។ ប៉ុន្តែ ឧបាយកលនេះត្រូវបានទប់ស្កាត់ បើទោះជាភេរវករទាំង៣នាក់ នេះបានធ្វើឲ្យសកម្មបំរុងចុចបំផ្ទុះគ្រាប់បែកនៅខាងក្រៅកីឡាដ្ឋាន។អញ្ជើញមានវត្តមាននៅកីឡាដ្ឋាននេះ ប្រធានាធិបតីបារាំងលោក Francois Hollande បាន អំពាវនាវឲ្យប្រជាជនចងចាំពេលវេលាដ៏ឈឺចាប់នេះ ព្រមទាំងមានសកម្មភាព ជួយឧបត្ថម្ភ​ លើក​ទឹកចិត្តក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាបង្ហាញនូវចំណងសាមគ្គីភាពជាតិក្នុងសង្គ្រាមប្រឆាំងភេរវកម្ម​ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ