17/12/2015 09:49 GMT+7 Email Print Like 0

បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានានៃបញ្ហាសមុទ្រខាងកើត


បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានាដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើត

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang បាន​ជួប​សន្ទនា​ជាមួយ លោកស្រី Elisabeth Guigo ប្រធានគណៈ​កម្មាធិការ​កិច្ចកា​របរទេសរដ្ឋសភាបារាំង ដែល​កំពុង​បំពេញ​ទស្សន​កិច្ចនៅវៀត​ណាម។ ប្រធានរដ្ឋ លោក Truong Tan Sang បានសម្ដែង​នូវក្តីសប្បាយរីករាយ ចំ​ពោះ​ទំនាក់​ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងលើគ្រប់វិស័យ។ ស្ដីអំ​ពី​បណ្ដា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បារាំង ចំពោះស្ថានភាពនៅសមុទ្រខាងកើត​ប្រធាន​រដ្ឋ បានលើកច្បាស់ថា៖ ការ​ដែល​ចិន​បាន​ជួស​ជុល​កែលំ​អរ​នៅ​កោះនានា​នៅសមុទ្រខាងកើត បានបំផ្លាញ់ស្ថានភាពដើម គំរាមកំហែងដល់សន្តិសុខក្នុងតំ​បន់ រំលោភ​ទៅលើ​សេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគី​នានា​នៅសមុទ្រ​ខាងកើត (DOC)។

​រីឯ  ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង លោកស្រី Elisabeth​ Guigo បាន​ប្រគល់​ជូន​ប្រធាន​រដ្ឋ Truong Tan Sang សំបុត្រ​របស់ប្រធានាធិបតីបារាំង លោក Francois Hollande ហើយបានជូនដំណឹង​ថា៖ ប្រធា​នា​ធិបតី​បារាំង​ជានិច្ចកាល លៃទុកការយកចិត្តទុកដាក់ពិសេស និងមានគោលបំណងទៅបំពេញ​ទស្សនកិច្ច​នៅវៀតណាម នៅពេលឆាប់ៗនេះ។ ប្រធានរដ្ឋ លោក Truong Tan Sang​បាន​អបអរ​សាទ​រ​ប្រធា​នាធិបតី​បារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត​ណាម ក្នុងរយៈពេលឆាប់ៗនេះ។ ស្ដីអំពី​ស្ថាន​ភាព​នៅ​សមុទ្រ​ខាងកើត ប្រធាន​គណៈកម្មាធិការកិច្ចការបរទេសរដ្ឋ​សភាបារាំង បានអះអាងថា៖ បារាំងគាំទ្រ​ការ​ដោះ​ស្រាយ​ជំលោះ​ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងត្រៀមខ្លួនជា​ស្រេចសហប្រតិបត្តិការ ជាមួយវៀតណាម ក្នុង​បណ្ដា​វិស័យដែលទាក់ទិនដល់​ បញ្ហាសមុទ្រខាងកើត។ លោកស្រីក៏បានជឿជាក់ថា៖កិច្ចព្រមព្រៀងដៃគូ និង​សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ( PCA) នឹងបានអនុម័តនាដើម​ឆ្នាំ ២០១៦នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ