បាយមាន់ហូយអាន (Hoi An) គឺជាមុខម្ហូបមួយមានពីទសវត្សរ៍ទី ៥០ នៃសតវត្សរ៍មុន (ប្រហែលឆ្នាំ ១៩៥០) នៅទីក្រុងហូយអាន(Hoi An)ខេត្តក្វាងណាម (Quang Nam)។ គេដឹងថាទីក្រុង តាមគី (Tam Ky)នៃខេត្តក្វាងណាម (Quang Nam) មានភាពល្បីល្បាញដោយសារមានសាច់មាន់ឆ្ងាញ់ ដូច្នេះម្ហូបបាយមាន់ហូយអាន (Hoi An) មានដើមកំណើតពីទីនេះ។ បន្ទាប់មកប្រជាជន នៅទីក្រុងហូយអាន(Hoi An)ជាមួយនឹងភាពច្នៃប្រឌិតរបស់ពួកគេបានឆ្ងៀតយកសាច់មាន់ឆ្ងាញ់ពីទីក្រុង តាមគី (Tam Ky)សម្រាប់កែច្នៃទៅជាបាយមាន់ហូយអាន(Hoi An) ដែលមានលក្ខណៈពិសេសនៃទីក្រុងបុរាណហូយអាន(Hoi An)។
កាលពីមុន បាយមាន់ត្រូវបានលក់ដោយចល័ត នៅគ្រប់ចក្រនិងផ្លូវនៃទីក្រុង ហូយអាន (Hoi An) ក្រោយមកប្រជាជនបានបើកភោជនីយដ្ឋានបាយមាន់ជាច្រើនដែលបម្រើដល់ភ្ញៀវទេសចរមកពីទីជិតនិងឆ្ងាយ។

មាន់ត្រូវបានស្ងោរឲ្យឆ្អិននិងឡើងពណ៌លឿង ហូបជាមួយបន្លែនិងបាយ។

ម្ហូបបាយមាន់ដ៏ល្បីល្បាញរបស់ទីក្រុងហូយអាន (Hoi An) (ខេត្តក្វាងណាម) (Quang Nam)។
|
បាយមាន់មួយចានដែលទាក់ទាញកែវភ្នែកអ្នកពិសារគ្រប់គ្នាគឺពណ៌លឿងរបស់សាច់មាន់ដែលដាក់លើបាយ។ វាមិនត្រឹមតែមើលទៅចង់ហូបប៉ុណ្ណោះទេប៉ុន្តែអ្នកពិសារក៏មានអារម្មណ៍កក់ក្តៅខ្លាំងណាស់ជាមួយនឹងម្ហូបប្រភេទនេះ ដោយសារវាមានជីវជាតិពោរពេញទៅដោយអារម្មណ៍។
អាស័យដ្ឋានហូបបាយមាន់ (Hoi An) ៖ បាយមាន់មាន់ ហូយអាន (Hoi An) - Tasty Hội An
អាស័យដ្ឋាន លេខ ៥៦ វិថី លីធឿងគៀន (Ly ThuongKiet) រដ្ឋធានី ហាណូយ(Ha Noi) -
ទូរស័ព្ទ៖ ០៩១ ៦៨៤ ០២ ៨២
|
ដើម្បីធ្វើបាយមាន់ឆ្ងាញ់ អាទិភាពទីមួយគឺជ្រើសរើសអង្ករឆ្ងាញ់និងមាន់ឆ្ងាញ់។ ជាធម្មតាចុងភៅជ្រើសរើសយកមាន់ដែលចិញ្ចឹមដោយធម្មជាតិ មាន់នេះមានទម្ងន់លើសពី ១ គីឡូក្រាម។ មាន់ដែលបានសម្អាតឆ្អិនសាច់មាន់ ល្បែកមាន់មានពណ៌លឿង សាច់មាន់ហែកជាសរសៃនិងលាយជាមួយខ្ទឹមបារាំងស្លឹកខ្ទឹម ទឹកក្រូចឆ្មាម្ទេសដើម្បីបង្កើតជារសជាតិឈ្ងុយឆ្ងាញ់៖ ជូរហឹរប្រៃផ្អែមបន្ទាប់មក ដាក់សាច់មាន់និងគ្រឿងទេសនៅលើបាយ ដែលមើលទៅឆ្ងាញ់និងស្រស់ស្អាតណាស់។ អង្ករឆ្គឺជាអង្ករស្អិតដែលចម្អិនជាមួយទឹកស្ងោរមាន់និងស្លឹកម្នាស់ ទឹករមៀតដើម្បីបាយមានពណ៌លឿងនិងមានក្លិនក្រអូប។ នៅពេលបាយបានចម្អិនក្លិនក្រអូបនៃអង្ករនិងស្លឹកម្នាស់នឹងបង្កើតភាពកក់ក្តៅសម្រាប់ផ្ទះបាយ។ បាយមាន់ហូបជាមួយទឹកម្ទេស ឬទឹកស្ងោរមាន់ កន្សោមពងនិងស៊ុត។
បច្ចុប្បន្នកានេះ នៅពេលធ្វើដំណើរទៅទីក្រុងហូយអាន(Hoi An)និងហូមបាយមាន់គឺជាអាហារដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរប៉ុន្តែនៅតាមទីក្រុងធំ ៗ នៃប្រទេសវៀតណាម ដូចជារដ្ឋធានី ហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) ក៏មានហាងលក់បាយមាន់ហូយអាន(Hoi An) ផងដែរដើម្បីបម្រើភ្ញៀវដែលចូលចិត្តម្ហូបល្បីល្បាញ នៅខេត្ត ក្វាងណាមនេះ (Quang Nam)។/ ។