30/03/2018 11:08 GMT+7 Email Print Like 0

បាយចំហុយស្លឹកឈូក

ប្រសិនបើ​ក្នុង​វប្បធម៌​វៀតណាម​​ ផ្កាឈូក​មាន​តួនា​ទី​ពិសេស សំរាប់អាហារឈូក​ក៏ជា​វត្ថុធាតុ​ដើមបាន​ប្រើ​ច្រើន​ ដោយមាន​រសជាតិ​ត្រជាក់ ជំនួយ​ដំណេក​ ពិសេ​ស​បាយ​ឈូក ​​ជា​មុខ​ម្ហូប​មាន​តាំងពី​យូរយា​ណាស់​មក​ហើយ​ ភាព​​រួមផ្សំ​រវាង​អង្ករ​​និង​​ផ្កា​​ឈូក​។

​ក្រោយ​សម័យ​រាជកាលង្វៀន (Nguyen) ​​បាយ​ឈូក​បានរាប់បញ្ចូល​​ទៅ​ក្នុង​អាហារ​​រាជ​វាំង​ ដោយសារ​ម្ហូបនេះមាន​ភាព​​សាមញ្ញ​ រសជាតិ​ត្រជាក់​ និង​របៀប​ច្នៃ​ស្មុគស្មាញ
 
បាយ​ឈូក​មាន​ពីរ​ប្រភេទ​គឺ ៖ ​បាយ​ឈូកគ្មាន​សាច់​ និង​បាយ​ឈូ​ក​មាន​សាច់​។ យ៉ាងណា​មិញ​ ប្រភេទបាយ​ឈូក​ណា​ក៏ដោយ​ ការ​ជ្រើស​យក​វត្ថុធាតុ​ចម្បង​គឺ​គ្រាប់​ឈូក។ គ្រាប់​ឈូក​បាន​​ជ្រើស​ល្អបំផុត​ គឺគ្រាប់​ឈូកនៅ​​ស្រស់​ ពីព្រោះ​​វានៅ​មាន​ជាតិ​បំប៉ន​ទាំង​ស្រុង​។​ អង្ករ​ដាំបាយ​ គួរ​ជ្រើស​យក​អង្ករ​ទន់​ឆ្ងាញ់​ គ្រឿង​ផ្សំ​រួម​មាន​សាច់​បង្គារ​ ចាលួ សាសីវ​...។ល។ បន្លែ​មើម​គ្រប់​មុខ​ដូច​សណ្តែក​ហូឡង់​ មើម​ការូត​កាត់​តូចស្មើនឹង​​​គ្រាប់ផ្លែ​​ទទឹម​ គ្រាប់​ពោត​...។ល។








របៀប​ចម្អិន​​បាយ​ឈូក​របស់​ប្រជា​ជនវៀតណាម​ មាន​ភាព​ស្មុគស្មាញបន្តិច​ ប្រើទឹក​ស្ងោរ​គ្រាប់​ឈូក​ដើម្បី​ដាំ​បាយ​​ ដាក់​គ្រាប់​ឈូក​ចូលទៅក្នុងអង្ករ​​ ខាង​ក្រៅ​វេច​ស្លឹក​ឈូក​ រួច​​យកទៅ​ចំហុយ​។ ពេល​រៀប​បាយ​​មើលទៅ​ចាប់​ចិត្តខ្លាំង​ ពីព្រោះ​ចំណែក​បាយ​ឈូក​ខាង​ក្នុង​ហាក់ដូច​ផ្កា​ឈូក​កំពុង​រីក​ មាន​ត្របក់ផ្កា​ និង​ស្លឹក​ឈូក​រុំ​ព័ទ្ធ​ជុំ​វិញ​ផង​​។​
 
ចំណុច​ពិសេស​នៃ​បាយ​ឈូក​ ពេលពិសា​ វត្ថុធាតុទាំងអស់​​​គឺ​បាយ​និង​គ្រឿង​ផ្សំ​សុទ្ទតែ​ជ្រាប​ក្លិន​រសជាតិ​​របស់ឈូក​។ រដូវ​ប្រាំង​ ពិសា​បាយ​ឈូក​ ពិសា​តែ​ឈូក នៅ​កណ្តាល​មេឃក្តៅ​ ស្វាង​ពពក​ ប្រសិនបើ​អង្គុយ​​កណ្តាល​បឹ​ងឈូក​កំពុង​បញ្ចេញ​ផ្កា​ ពិតជាអស្ចារ្យ​ណាស់ គ្មាន​អ្វី​នឹង​ប្រៀបដូច​៕​

 

 រូបថតចម្អិន​​នៅ​​ភោជនីយដ្ឋាន​ង៉ិស្វឹន (Nghi Xuan) ៥/៩ ង្វៀន​សិវ​ (Nguyen Sieu) សង្កាត់​បេន​ង៉ែ (Ben Nghe) ខណ្ឌ១ ទីក្រុង​ហូជីមិញ​។

 

 អត្ថបទនិង​រូបថត​៖ ង្វៀន​ឡឹន
 

 
បណ្តាអត្ថបទបានផ្សាយ