20/04/2015 11:54 GMT+7 Email Print Like 0

បាតុកម្មកើតមានឡើងជាច្រើននៅទ្វីបអឺរ៉ុបប្រឆាំងជំទាស់ TTIP


បាតុកម្មកើតមានឡើងជាច្រើននៅទ្វីបអឺរ៉ុបប្រឆាំងជំទាស់ TTIP (Internet)

 

នាថ្ងៃទី១៨ខែមេសាឆ្នាំ​២០១៥​ មនុស្សរាប់​ម៉ឺននាក់បានហូរមកតាម​ដងវិថី​ នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ប្រឆាំង​ជំទាស់​កិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ និងវិនិយោគអន្តរ​មហាអាត​ឡង់ទីក (TTIP) គឺជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ធំបំផុត​ លើពិភព​លោករវាងសហភាពអឺរ៉ុប (EU) និង​អាមេរិក។ ការប្រឆាំង​ជំទាស់​បាន​កើត​មាន​ឡើង​យ៉ាង​ខ្លាំង​ក្លានៅ​អាល្លឺម៉ង់​ ខណៈដែលការធ្វើបាតុកម្ម នៅទីក្រុង Munich បាន​ទាក់ទាញ​មនុស្ស២៣ពាន់​នាក់​ចូល​រួម ក្នុងពេល​ជាមួយ​គ្នានោះ​បរិមាណ​មនុស្ស​ ចូលរួមបាតុកម្មនៅទីក្រុង Leipzig គឺ២ពាន់ Stuttgart គឺ១ពាន់​នាក់​។ បណ្ដា​ការ​ធ្វើ​បាតុកម្មនៅទីក្រុ​ងផ្សេងៗ នៅទ្វីបអឺរ៉ុបបានប្រព្រឹត្ត​ដោយទ្រង់ទ្រាយ​តូចជាង​ដូច​ជានៅ​ទីក្រុង Brussels (បែលហ្សីក)គឺ២ពាន់នាក់​នៅទីក្រុង Madrid (អេស្បាញ)និង​ទីក្រុង Helsinki របស់​ហ្វែនឡ​ង់គឺ​១ពាន់នាក់។

បណ្ដាការធ្វើបាតុកម្មបានប្រព្រឹត្តក្នុងកាលៈទេសៈមជ្ឈដ្ឋាន មន្ត្រីអាមេរិកនិង​ EU គ្រោង​នឹងបន្តការចរចា​ស្ដីពី TTIP នៅ​ទីក្រុង New York អាមេរិក នាថ្ងៃទី២០ខែ​មេសាខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ