12/12/2021 21:52 GMT+7 Email Print Like 0

បាញ់ហយសាច់អាំងចង្កាក់ វេចនំក្រៀប

ជាមុខម្ហូបពេញនិយមរបស់ប្រជាជននៅភូមិភាគកណ្តាលវៀតណាម បាញ់ហយសាច់អាំងចង្កាក់ វេចនំក្រៀប សព្វថ្ងៃមានមនុស្សជាច្រើន នៅគ្រប់តំបន់ទូទាំងប្រទេស បានស្គាល់។ នេះជាមុខម្ហូបសម្រាប់ថ្ងៃបុណ្យ សែនព្រេន ថ្ងៃសំណួរកូនប្រុសស្រី ឬពិធីសំណែននៅតាមវិហារ វត្តអារាម និងជាលក្ខណៈវប្បធម៌ម្ហូបអាហារមួយ នៅតំបន់ភូមិភាគមួយចំនួន។ 

ជាមួយវត្ថុធាតុចម្បងដូចជា ម្សៅអង្ករខ្សាយ ទឹកសុទ្ធ និងការចម្អិនទាមទារភាពប៉ិនប្រសប់ផ្ចិតផ្ចង់។ បាញ់ហយនាំមករសជាតិឈ្ងុយឆ្ងាញ់ ដោយមានសសៃនំស្វិតទន់ ធម្មជាតិ។

សាច់អាំងចង្កាក់ធ្វើដោយសាច់ជ្រូកមានជាប់ខ្លាញ់បន្តិចបន្តួច ប្រឡាក់គ្រឿងទេសល្មមពិសា បន្ទាប់មក ចិញ្រ្ចាំឱ្យម៉ដ្ឋ លាបផ្តិតលើដើមស្លឹកគ្រៃ ឬចង្កឹះឫស្សី រួចអាំងលើគំនរល្ងើកភ្លើងក្រហមឆ្អៅ។ សំឡេងខ្លាញ់ជ្រូកស្រក់ ជាមួយផ្សែងក្រអូបសាយ គ្រាន់តែសំឡឹងទៅ ភ្ញៀវទេសចរហាក់ដូចជាទប់ចិត្តមិនរួច។



ម្ហូបបានវេចដោយនំក្រៀបនៅពីក្រៅ ស្រទាប់បាញ់ហយទន់ ដាក់តម្រៀបលើសាច់អាំងចង្កាក់ដែលបានកាត់ស្តើងៗ បង្អែកជាមួយបន្លែស្រស់ ផ្លែស្ពឺ ត្រសក់ ចេកខ្ចី។ ទាំងអស់បានរមូលចូលគ្នា ជ្រលក់នឹងទឹកត្រីជូរអែមលាយសម្រប់នឹងរសជាតិចត់ ប្រៃ ការរួមផ្សំទាំងនេះ បង្កើតបានជាមុខម្ហូបឈ្ងុយឆ្ញាញ់ពិសា ដក់ជាប់ដួងចិត្ត។

ក្រៅពីនោះ ក៏អាចពិសាមុខម្ហូបនេះ ដោយរបៀបរៀបបាញ់ហយ សាច់អាំងចង្កាក់ និងបន្លែស្រស់ ដាក់ចូលនឹងចាន ស្រោបទឹកប្រៃ រួចពិសាវា។ ទោះបី ពិសាដោយរបៀបណាក៏ដោយ មុខម្ហូបនេះនៅតែនាំមកជូនអ្នកពិសា នូវរសជាតិឈ្ងុយឆ្ងាញ់ មិនទ្រលាន់។ បាញ់ហយសាច់អាំងចង្កាក់ វេចនំក្រៀប ជាមុខម្ហូបស្រណុកពិសា អាចពិសាដូចអាហារពេលព្រឹក ថ្ងៃត្រង់ រសៀល និងល្ងាច សុទ្ធតែសមស្របទាំងអស់។

អនុវត្ត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ