30/10/2017 09:47 GMT+7 Email Print Like 0

បាញ់កាញ់ណាមភោ (Nam Pho)

បាញ់កាញ់​ណាម​ភោ​ (Nam Pho) បាន​ជ្រើស​ជា​មុខ​ម្ហូប​ឆ្ងាញ់ល្បី​ឈរមុខ​នៃ​ម្ហូប​អាហារស្រុក​​​​ហ្វេ ដោយ​មាន​រស​ជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​​​ភ្ញៀវ​​​ពិសា​​ម្ដង​ហើយ​នឹង​ចង​ចាំ​ជានិច្ច​​។

ប្រ​សិន​បើ​ជា​កុលបុត្រ​នៃ​ស្រុក​​​ហ្វេ ឬ​ជា​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​​មក​ទស្សនានៅ​តំបន់ទីក្រុង​បូរាណ​ពីរបី​លើក​ទៅ​​ហើយ​​ ប្រ​ហែល​ជា​មិត្តក៏​​ធ្លាប់បាន​​ពិសា​​​បាញ់កាញ់ណាម​ភោ​ (Nam Pho) ដែរ​។ ​ព្រោះ​នេះជា​​មុខ​​ម្ហូប​យ៉ាង​សាមញ្ញ​​​ពេញ​និយម ​និងជា​ក្តី​​ចំណូលចិត្ត​​នៃ​​អ្នកស្រុក​ហ្វេ​​​ទៀត​ផង។​ មុខ​ម្ហូប​នេះ ផ្ដើម​​ចេញ​ពី​អ្នក​រែកអង្រែក​លក់​​តាម​ដង​ផ្លូវ​ ​នៃអ្នក​​ភូមិ​ណាម​ភោ (Nam Pho) ស្ថិត​នៅ​ស្រុក​​ភូ​វ៉ាង ​(Phu Vang)។ ​តំ​បន់ដី​នេះ ​ធ្លាប់ប្រសូត្រ​ចេញ​​​ចុង​ភៅ​ពូ​កែ​ជា​ច្រើន ច្នៃ​​​មុខ​ម្ហូប​​ឆ្ងាញ់​​ថ្វាយ​ស្តេច នា​​សម័យ​សក្ដិភូមិ​។



ម្សៅបាញ់កាញ់ណាមភោ (Nam Pho) បានចំហុយឆ្អិនដោយចំហាយទឹក។

បង្គាស្រស់ ជាវត្ថុធាតុដើមមិនអាចខ្វះ សម្រាប់ពេលធ្វើមុខម្ហូបបាញ់កាញ់ណាមភោ (Nam Pho)។

វត្ថុធាតុដើមនៃម្ហូបបាញ់កាញ់ណាមភោ (Nam Pho) សាមញ្ញណាស់ រួមមានម្សៅនំ សាច់បង្គា ខ្លាញខួក្ដាមកិនម៉ដ្ឋ។

បាញ់កាញ់ជាក្ដីមោទនភាពរបស់បងប្អូនអ្នកភូមិណាមភោ (Nam Pho) ហើយជ្រើសជា​មុខម្ហូបឆ្ងាញ់​ល្បីជួរ​មុខ​នៃ​ម្ហូប​
អាហារ​ស្រុកហ្វេ។

 ក្រៅ​ពីស្នូលក្រអូប​ឆ្ងាញ់ ដែល​ធ្វើ​អំ​ពី ​បង្គា​ ​សាច់ និង​ខ្លាញ់​ខួ​ក្ដាម​កិន​​ម៉​ដ្ឋ​ ពូតជា​ដុំ​ លក្ខណៈ​​ពិ​សេស​នៃបាញ់កាញ់​​ណាម​ភោ​ (Nam Pho) ស្ថិត​នៅលើ​​សសៃ​នំ​​ដែល​បាន​​ចម្អិន​​​​ពីម្សៅ​អង្ករ​​​និង​ម្សៅ​ដំឡូងមី​ ​​តាម​អត្រា​ “៣​ម្សៅ​​អង្ករ ១​​​ម្សៅ​ដំឡូងមី​”។​ មិន​ប្រើ​របៀប​ច្របាច់​​ម្សៅ​​ធម្មតា​ ដូច​ប្រភេទ​នំ​​ផ្សេងៗ​​ទេ​ ម្សៅបាញ់កាញ់​​​ណាម​ភោ​ (Nam Pho) បាន​ចំ​ហុយ​ឆ្អិន​ដោយ​ចំ​ហាយ​ទឹក​។​ ដូច្នេះ​ចុងភៅ​​​ប៉ិន​ប្រ​សប់​នឹង​ធ្វើ​ចេញ​ដង្វាយ​នំ​​ស្មើរ​និង​ស្អាត​។
 
គ្រួ​​សារ​ជា​ច្រើន​នៅ​ភូមិ​ណាម​ភោ​ (Nam Pho) បាន​ផ្សាភ្ជាប់​ជា​មួយមុខ​​​​របរ​លក់បាញ់កាញ់​​នេះ កន្លងទៅបាន​​ពី​​៣​ដល់​​៤​ជំ​នាន់​ហើយ​។ ​ទន្ទឹមនោះ ​កូន​ចៅ​អ្នក​ភូមិ​នេះ​ក៏​នាំយក​ក្លិន​ឱជា​រសនៃ​​ស្រុក​កំណើតដ៏​​​ក្រ​អូប​ឆ្ងាញ់​ និង​មាន​ជាតិ​បំ​ប៉ន់នេះ ចេញទៅ​​គ្រប់ទិសទី​​ក្នុង​​ប្រ​ទេស​និង​អន្តរជាតិ។​
 
ក្រោម​​អាកាស​ធាតុ​​​ត្រ​ជាក់​រសៀកៗ ​នៃសិសិរដូវ ពិសា​បាញ់កាញ់ណាម​ភោ​ (Nam Pho) មួយ​ចានក្ដៅៗ ​ប្រាកដ​ជា​ធ្វើ​ឲ្យ​​ភ្ញៀវ​មាន​ភាព​​កក់ក្ដៅ​ និង​កាន់​តែ​ស្រឡាញ់​​ម្ហូបអាហារ​ស្រុក​​ហ្វេជាង​ទៀត​​។

 

អនុវត្ត៖​ ង្វៀន​ឡឹន

បណ្តាអត្ថបទបានផ្សាយ