11/03/2020 09:59 GMT+7 Email Print Like 0

បរ​ទេសជាសមាជិកសហភាពអឺរ៉ុប ទាំង ២៧ មានអ្នកឆ្លងជំងឺរាតត្បាត Covid-19


 បុគ្គលិកសុខាភិបាលពិនិត្យសីតុណ្ហភាពរាងកាយនៅ Nicosia នៃប្រទេសស៊ីប (រូបថតៈ AFP / TTXVN)
 

នាថ្ងៃទី៩ ​ខែមិនា ឆ្នាំ២០២០ សារធារណរដ្ឋស៊ីប (Cyprus) បានប្រកាសអំពីករណីដំបូងចំនួនពីរដែលឆ្លងវីរុស SARS-CoV-2 នៅប្រទេសនេះ ដែលបង្កជំងឺរលាកផ្លូវដង្ហើម COVID-១៩ ។
 
ជាមួយ​នឹង​សេចក្តីជូនដំណឹងនាពេលថ្មីរបស់ប្រទេស៊ីបនោះ នាបច្ចុប្បន្ន ប្រទេសជាសមាជិក សហភាពអឺរ៉ុប​ទាំង​ ២៧ សុទ្ធតែមានអ្នកផ្ទុកជំងឺ Covid- ១៩ផងដែរ។ យោងតាមតួរលេខស្ថិតិនៅដំណាច់ថ្ងៃទី ៩ ខែមីនា បាន​ឲ្យ​ដឹង​ថា អ្នកស្លាប់ដោយជំងឺរាតត្បាត COVID-១៩ នៅអឺរ៉ុបមានចំនួន ៥១១ នាក់ ដែលក្នុងនោះ​អ៊ីតាលី​មាន​ច្រើន​ជាង​គេ ដោយមាន ៤៦៣ ករណី បារាំងមាន ២១ ករណី អេស្ប៉ាញមាន ១៦ ករណី អង់គ្លេសមាន ៤ ករណី ហូឡង់​មាន ៣ ករណី ស្វីស ២ ករណី និង    អាល្លឺម៉ង់ ២ ករណី។
 
នៅថ្ងៃដដែល​នោះ ទូរទស្សន៍បារាំង BFFM បានផ្សាយថា រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងលោក Franck Riester បានឆ្លងវីរុស ​SARS-CoV-2 ហើយនៅដាក់នៅដាច់ដោយឡែកនៅផ្ទះរបស់ខ្លួនផងដែរ។ នាបច្ចុប្បន្ន​មាន​សមាជិក​សភាបារាំង​ចំនួន ៥ រូបត្រូវបានកត់​សម្គាល់ថា​ឆ្លងវីរុស SARS-CoV-2 ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ